柬埔寨勋爵Sam Soknoeun率团与技能发展基金(SDF)探讨人才培养合作
| 分类 | 经济 |
| 事件时间 | 2026年1月6日 |
| 事件地点 | 柬埔寨 |
| 发布时间 | 2026-04-08 09:27 |
新闻摘要
柬埔寨勋爵Sam Soknoeun带领Haier Haitech及KH Haitech代表团,与技能发展基金(SDF)商讨为新建电子设备工厂培养专业技术人才,旨在提升本地制造业水平并引入国际生产标准。
«អ្នកឧកញ៉ា សំ សុខនឿន សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា ដឹកនាំគណៈប្រតិភូក្រុមហ៊ុនបច្ចេកវិទ្យា Haier Haitech និង KH Haitech ចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ»
នាថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំ សុខនឿន សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន KH Haitech បានដឹកនាំគណៈប្រតិភូ នៃក្រុមហ៊ុនបច្ចេកវិទ្យា Haier Haitech និង KH Haitech ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម គី សុខគីម នាយកប្រតិបត្ដិ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) លើកិច្ចសហការអភិវឌ្ឍធនធានមនុស្សសម្រាប់គម្រោងវិនិយោគថ្មីក្នុងការបង្កើតរោងចក្រផលិតឧបករណ៍បច្ចេកវិទ្យានៅកម្ពុជា និងការពង្រីកទៅកាន់ការផលិតឧបករណ៍អេឡិចត្រូនិចនានាដែលមានតម្រូវការក្នុងទីផ្សារនាពេលអនាគត។
ខ្លឹមសារសំខាន់ៗនៃជំនួបពិភាក្សារួមមាន៖
• ការជំរុញផលិតកម្មក្នុងស្រុក៖ ការត្រៀមលក្ខណៈបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញដើម្បីគាំទ្រដល់ផែនការបង្កើតរោងចក្រដំឡើងឧបករណ៍បច្ចេកវិទ្យា និងថេប្លេត (Tablets) របស់ក្រុមហ៊ុន KH Haitech នៅកម្ពុជា។
• ការគាំទ្របច្ចេកទេសកម្រិតសកល៖ គម្រោងនេះមានការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនអន្តរជាតិ Haier Group ដើម្បីនាំយកបច្ចេកវិទ្យា និងស្តង់ដាផលិតកម្មកម្រិតពិភពលោកមកកាន់កម្ពុជា។
• កសាងកម្លាំងពលកម្មនាពេលអនាគត៖ រៀបចំអភិវឌ្ឍកម្លាំងពលកម្មកម្ពុជាឱ្យមានជំនាញបច្ចេកទេសទាំងកម្រិតមធ្យម និងកម្រិតខ្ពស់ ដើម្បីធានាបាននូវខ្សែច្រវ៉ាក់ផលិតកម្មពេញលេញដែលស្របតាមតម្រូវការឧស្សាហកម្មឌីជីថល និងថាមពលស្អាត។
តាមរយៈកិច្ចពិភាក្សានេះ បានបង្ហាញពីការកើនឡើងនៃទំនុកចិត្តពីវិនិយោគិនអន្តរជាតិមកលើកម្ពុជា ហើយ SDF នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុន ជាមួយគ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាល ឆ្លើយតបត្រូវនឹងតម្រូវការពិតប្រាកដរបស់រោងចក្រ-សហគ្រាស៕