旅游部长胡哈于9月16日主持表彰会,鼓励磅通省巴莱县在8月1










分类教育
事件时间2026-09-16
地点磅通省巴莱县
来源柬埔寨旅游部
发布时间2026/09/17 08:59
详情描述
2026年9月16日下午,柬埔寨旅游部长兼磅通省巴莱县政府工作组组长胡哈,在巴莱县政府大厅主持了一场表彰会,旨在祝贺并奖励在8月10日高中毕业考试中取得优异成绩的学生。
此次活动共有约100人参加,包括旅游部国务秘书、磅通省副省长恩拉西、巴莱县议会主席翁沙伦、巴莱县县长坤占泰,以及各乡工作组负责人、教师、家长和学生代表。
在8月10日的考试中,巴莱县共有14名学生获得A等成绩。胡哈部长在会上向获奖学生及其家属表示祝贺,并指出此次考试的成功是学生人生阶段的初步成果。他鼓励学生继续深造,提升专业技能与知识水平,并建议学生在选择高等教育专业时,应结合个人兴趣与特长,同时加强语言和技术能力,保持良好的道德品质,远离毒品。
活动现场为14名获得A等成绩的学生颁发了奖励,每人获得一台笔记本电脑及40万瑞尔现金。胡哈部长强调,政府将持续支持教育事业,并提到获得A等成绩的学生每年均有机会获得柬埔寨首相及夫人的接见与鼓励。
📋 简要摘要 ▸
旅游部长胡哈于9月16日主持表彰会,鼓励磅通省巴莱县在8月10日考试中表现优异的毕业生,并强调政府对教育的持续支持。
📋 完整原文 ▸
[English Below]
ពិធីជួបសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលក្នុងនោះមានសិស្សនិទ្ទេស A ចំនួន ១៤នាក់ នៅក្នុងមូលដ្ឋានស្រុកបារាយណ៍ នាសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
ក្នុងពិធីសំណេះសំណាលនារសៀលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក, ឯកឧត្ដម ងួន រាសី អភិបាលរង តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, លោក អួង សារឿន ប្រធានក្រុមប្រឹក្សាស្រុកបារាយណ៍, លោកឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ និងឯកឧត្តម លោកជំទាវ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំទាំង១0 និងប្រធានលេខាធិការដ្ឋាន ព្រមទាំងលោក លោកស្រី លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំងអស់ប្រមាណ ១០០នាក់។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានសម្តែងការចូលរួមអបអរសាទរ ជាមួយប្អូនៗសិស្សានុសិស្សទាំងអស់ដែលបានជាប់ជ័យលាភីក្នុងការប្រឡងបាក់ឌុប ឆ្នាំ២០២៦នេះ ជាពិសេសប្អូនៗដែលជាប់និទ្ទេស A ព្រមទាំងក្រុមគ្រួសារ អាណាព្យាបាលទាំងអស់ផងដែរ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានគូសរំលេចថា ការប្រឡងជាប់បាក់ឌុបនេះ អាចចាត់ទុកថា នេះជាជោគជ័យនៅដំណាក់កាលដំបូង និងសូមប្អូនៗ បន្តខិតខំរៀនពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ និងអភិវឌ្ឍខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ និងគ្រួសារ (ដើម្បីក្លាយជាមូលធនមនុស្ស)។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រឱ្យពូកែ ដើម្បីក្លាយជាទំពាំងស្នងឬស្សី និងត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីក្លាយជាអ្នកបន្តវេន និងធនធានមនុស្សប្រកបដោយចំណេះដឹង និងជំនាញពិតប្រាកដ ជាពិសេស គួរជ្រើសរើសមុខវិជ្ជាណា ឱ្យបានសាកសមទៅនឹងចំណេះដឹង ចំណង់ចំណូលចិត្ត និងភាពប៉ិនប្រសប់របស់ខ្លួនឯង ព្រមទាំងត្រូវពង្រឹងចំណេះដឹងខាងផ្នែកភាសានិងបច្ចេកវិទ្យា ត្រូវថែរក្សាសុខភាពអនាម័យឱ្យបានល្អប្រសើរ មានសីលធម៌រស់នៅត្រឹមត្រូវ និងដាច់ខាតត្រូវចៀសឆ្ងាយពីគ្រឿងញៀន។
សូមជម្រាបជូនថា រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ទាំង ១៤នាក់ រួមមាន៖ កុំព្យូទ័រយួរដៃ ម្នាក់ ១គ្រឿង និងថវិកា ៤០ម៉ឺនរៀល ជាពិសេស សម្រាប់ប្អូនៗដែលជាប់និទ្ទេស A ទាំងអស់ ជារៀងរាល់ឆ្នាំ គឺនឹងមានសំណាងបានជួបសំណេះសំណាល និងការទទួលបានការលើកទឹកចិត្តដោយផ្ទាល់ពី សម្ដចមហាបវធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផងដែរ។
សាលាស្រុកបារាយណ៍ រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦