柬埔寨司法部赴法出席国际会议 重申废除死刑立场







分类政治
地点法国巴黎
来源柬埔寨司法部
发布时间2026/07/05 17:46
详情描述
柬埔寨副首相兼司法部部长高乐率领司法部代表团,于2026年6月30日至7月2日赴法国巴黎,出席第9届国际反死刑会议。此次会议共有来自19个国家及国际组织的代表出席,参会人数约700人,法国总统埃马纽埃尔·马克龙在会上发表了讲话。
柬埔寨是东南亚地区仅有的两个废除死刑的国家之一。自1989年起,柬埔寨已在宪法层面废除死刑,这一原则在1989年柬埔寨国家宪法及1993年柬埔寨王国宪法中均有明确规定。该举措旨在保障生存权及维护人的尊严,符合国际法准则,并结合了柬埔寨经历过种族灭绝政权导致数百万人丧生的历史背景。
在会议期间,高乐重申了柬埔寨政府的立场,即支持并准备履行《公民权利和政治权利国际公约》第二项任择议定书的批准程序,以从法律层面彻底废除死刑。这一批准程序是柬埔寨在过去三十多年实践基础上的进一步深化,也是柬埔寨在国际舞台上对废除死刑及促进人权、司法公正的承诺。一旦完成该议定书的批准,柬埔寨将承担相应的国际义务,确保未来不再恢复死刑。
📋 简要摘要 ▸
柬埔寨司法部部长高乐率团赴法国巴黎,参加第9届国际反死刑会议。柬埔寨作为东南亚极少数废除死刑的国家,重申了自1989年以来的宪法立场,并承诺将通过国际公约进一步固化废除死刑的法律地位,以保障人权与尊严。
📋 完整原文 ▸
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ចូលរួមសន្និសីទលើកទី៩ ស្ដីពីការប្រឆាំងទោសប្រហារជីវិត នៅប្រទេសបារាំង
====================
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ចូលរួមសន្និសីទលើកទី៩ ស្ដីពីការប្រឆាំងទោសប្រហារជីវិត ដែលត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សន្និសីទនេះមានការចូលរួមពីតំណាងជាន់ខ្ពស់នៃប្រទេស និងអង្គការអន្តរជាតិធំៗចំនួន ១៩ និងដែលមានអ្នកចូលរួមសរុបប្រមាណ ៧០០ រូប និងមានការចូលរួមឡើងថ្លែងមតិពីសំណាក់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំងផងដែរ។
សូមគូសបញ្ជាក់ជូនថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ២ នៅតំបន់អាស៊ីអាគ្នេយ៍ដែលបានលុបចោលទោសប្រហារជីវិត។ កម្ពុជាបានលុបទោសប្រហារជីវិតចាប់តាំងពីឆ្នាំ១៩៨៩ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជា ឆ្នាំ១៩៨៩ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣។ ការលុបទោសប្រហារជីវិតនេះមានតម្លៃជាគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយការកំណត់នៅក្នុងរដ្ឋធម្មនុញ្ញនេះគឺជាការផ្ដល់តម្លៃទៅដល់សិទ្ធិរស់រានមានជីវិត និងការគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្ស ស្របតាមច្បាប់អន្តរជាតិ និងបរិបទសង្គមនិងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលធ្លាប់បានឆ្លងកាត់នូវរបបប្រល័យពូជសាសន៍ ដែលធ្វើឱ្យបាត់បង់ជីវិតមនុស្សរាប់លាននាក់។
នៅក្នុងវេទិកានេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រ និងរៀបចំនីតិវិធីផ្ដល់សច្ចាប័នលើពិធីសារបន្ថែមទី២ លើកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធពលរដ្ឋនិងសិទ្ធិនយោបាយ ក្នុងគោលបំណងលុបបំបាត់ទោសប្រហារជីវិត។ ការផ្តល់សច្ចាប័ននេះគឺជាជំហានថ្មីមួយ ដែលស្របជាមួយនឹងរដ្ឋធម្មនុញកម្ពុជា និងការអនុវត្តនៅកម្ពុជាជាង ៣ ទសវត្សរ៍កន្លងមក និងក៏ជាការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជានៅលើឆាកអន្តរជាតិ ចំពោះការលុបបំបាត់ទោសប្រហាជីវិត និងការលើកកម្ពស់សិទ្ធិមនុស្ស យុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប។ ក្រោយពីការផ្ដល់សច្ចាប័នលើពិធីសារបន្ថែមនេះ កម្ពុជានឹងមានកាតព្វកិច្ចជាអន្តរជាតិ ដោយមិនត្រូវបង្កើតឱ្យមានទោសប្រហារជីវិតឡើងវិញឡើយនាពេលអនាគត។