柬埔寨与土库曼斯坦拟签旅游备忘录 拓展双边合作










分类旅游
地点金边
来源柬埔寨旅游部
发布时间2026/05/10 09:49
详情描述
柬埔寨旅游部部长胡哈近日在金边会见了土库曼斯坦外交部副部长艾哈迈德·古尔班诺夫一行,双方就加强两国旅游领域合作进行了深入探讨。土库曼斯坦驻柬埔寨大使穆罕默德尼亚兹·马沙洛夫陪同出席。
在会谈中,双方达成共识,计划在近期签署关于旅游合作的谅解备忘录,以进一步提升两国旅游业的互联互通与合作效率。双方讨论的重点领域包括:组织旅游考察团,促进两国投资者、媒体及旅游企业的交流;开展联合旅游宣传推广;推动旅游领域高层互访;以及研究开通阿什哈巴德至金边、阿什哈巴德至暹粒直飞航线的可行性。
胡哈部长在会上提出,希望土库曼斯坦方面协助向其国民宣传柬埔寨的旅游潜力与投资机会,并共同打击针对柬埔寨的虚假信息,强调柬埔寨是安全且友好的国际旅游目的地。
土库曼斯坦副部长艾哈迈德·古尔班诺夫表示,土库曼斯坦拥有被联合国教科文组织认可的文化遗产,以及结合自然疗法的医疗旅游资源,期待通过此次合作加强两国间的友好关系。
柬埔寨与土库曼斯坦于1995年正式建立外交关系。此次会谈旨在通过签署谅解备忘录,将双边合作从外交层面进一步延伸至旅游产业的实质性交流。
📋 简要摘要 ▸
柬埔寨旅游部与土库曼斯坦外交部代表举行会谈,双方计划在近期签署旅游合作谅解备忘录。双方将重点加强旅游资源推广、投资机会共享及打击虚假信息,以提升两国旅游业的互联互通与合作效率。
📋 完整原文 ▸
[English Below]
កម្ពុជា និងតួកម៉ានីស្ថាន គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នាពេលឆាប់ៗ ខាងមុខនេះ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម AHMET Gurbanov អនុរដ្ឋមន្ត្រីក្រសួងការបរទេសតួកម៉ានីស្ថាន អមដោយឯកឧត្តម MUHAMMETNYYAZ Mashalov អគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជា (មាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៊ី) និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងតួកម៉ានីស្ថាន នាទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម AHMET Gurbanov បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍ចំពោះកត្តាសុខសន្តិភាព សុខសុវត្ថិភាព ការរីកចំរើនលើគ្រប់វិស័យ រួមទាំងសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសប្រាសាទអង្គរវត្តដែលជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានកាន់តែច្រើន។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងវិស័យទេសចរណ៍បន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីសក្តានុពលទេសចរណ៍របស់តួកម៉ានីស្ថានដែលរួមមានបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្រ្តដែលទទួលស្គាល់ដោយអង្គការយូណេស្កូ ព្រមទាំងទេសចរណ៍បែបវេជ្ជសាស្រ្តដែលផ្សារភ្ជាប់ការព្យាបាលតាមបែបធម្មជាតិ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-តួកម៉ានីស្ថាន ដែលបានរួមចំណែកជាវិជ្ជមានក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងបង្កើនសក្តានុពលកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
ក្នុងជំនួបប្រកបដោយផ្លែផ្កា ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីតួកម៉ានីស្ថាន ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាទៅកាន់ប្រជាជនតួកម៉ានីស្ថាន និងរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានមិនពិតអំពីកម្ពុជា ដោយបានបញ្ជាក់ថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព សុខសន្តិភាព និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។
ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់ស៊ីជំរៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី តាមរយៈការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់វិនិយោគិន សារព័ត៌មាន និងក្រុមហ៊ុនទេសចរណ៍រវាងប្រទេសទាំងពីរ ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការជំរុញទស្សនកិច្ចថ្នាក់ដឹកនាំក្នុងវិស័យទេសចរណ៍ និងការសិក្សាលទ្ធភាពរៀបចំជើងហោះហើរត្រង់រវាងទីក្រុង Ashgabat-ភ្នំពេញ និង Ashgabat-សៀមរាប។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការជំរុញការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថាប័នទេសចរណ៍តួកម៉ានីស្ថាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។
គួរបញ្ជាក់ផងដែរថា កម្ពុជា និងតួកម៉ានីស្ថាន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការតាំងពីឆ្នាំ១៩៩៥ ហើយក្នុងរយៈពេលចុងក្រោយនេះ ភាគីទាំងពីរបានបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងវិស័យទេសចរណ៍ផងដែរ។
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦
(កម្មវិធីជំនួបកិច្ចពិភាក្សាជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិលើកទី២៧ ឆ្នាំ២០២៦)