金边发生虐童致死案,继母被指控
分类社会新闻
事件时间2026年3月30日
地点金边市菩森芷区宗周二分区
来源CN123
发布时间2026/03/31 21:04
详情描述
一名2岁男童因玩肥皂被继母殴打致死,警方已介入调查。
📋 完整原文 ▸
ម្តាយចុង!ខឹងកូនអាយុ២ខួបចាក់សាប៊ូលេងវាយទាត់ធាក់រហូតស្លាប់នៅខណ្ឌពោធិ៍សែនជ័យ
(ភ្នំពេញ)៖ កុមារអាយុ២ឆ្នាំត្រូវបានស្លាប់ដោយមានឈាមកកក្នុងពោះនិងបែកប្លោកនោមព្រោះរងការវាយដំពីម្តាយចុងព្រោះខឹងអូនតូចចាក់សាប៊ូលេង។
យោងតាមរបាយការណ៍សមត្ថកិច្ចដែលទទួលបាននៅថ្ងៃទី៣១ខែ មីនាឆ្នាំ២០២៦នេះថាហេតុការណ៍ឃាតកម្មនោះបានកើតឡើងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ម្សិល ចំណុចបន្ទប់ជួល ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យភ្នំពេញ ។
របាយការណ៍ដដែលបានបញ្ជាក់ថាកុមារដែលត្រូវបានម្តាយចុងវាយស្លាប់មានឈ្មោះ (សព)ឈ្មោះ ឌី ភត្រា ភេទប្រុសអាយុ២ឆ្នាំជនជាតិខ្មែរ។
ដំណើររឿងហេតុយោងតាមការបំភ្លឺរបស់ឈ្មោះ ទេព វណ្ណឌី ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរព្រូឡាន ត្រូវជា ឪពុក ជនរងគ្រោះបានអោយដឹងថានៅមុនពេលកេីតហេតុ រូបគាត់កំពុងតែធ្វើការងារធម្មតាដូចសព្វដង ក្រោយមកស្រាប់តែឈ្មោះ ហឿន ស្រីណាន់ ភេទស្រីអាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះ ត្រូវជាប្រពន្ធក្រោយ បាន ខលទូរសព្ទទៅប្រាប់គាត់ថាកូន ស្លាប់ ក្រោយពេល ទទួលបានពត៌មានភ្លាមៗ គាត់ក៏បានមកផ្ទះតែម្ដង ពេលដែលគាត់ មកដល់ ផ្ទះវិញ ក៏ឃើញកូន ស្លាប់ ពិតប្រាកដមែន។
ពេលនោះ គាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចតែម្ដង តាមការពិនិត្យនិងកោសល្យវិច័យរបស់ សមត្ថកិច្ចនគរបាលជំនាញ និងអង្គការការពារកុមារ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយ អំពើឃាតកម្ម។ ផ្អែកតាមការ វះកាត់ទៅលេីសាកសពជនរងគ្រោះ មានសភាព បែកប្លោកនោមខាងឆ្វេង និងឈាម កកពេញក្នុងពោះ។
យោងតាមការក្តាប់ចំលេីយ ឈ្មោះ ហឿន ស្រីណាន់ ភេទស្រីអាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះ ត្រូវជាម្ដាយចុង បានសារភាពថា ខ្លួនពិតជាបាន វាយទាត់ធាក់ ទៅលើជនរងគ្រោះ បណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន ម្ដាយចុង ត្រូវបាន នគរបាល ឃាត់ខ្លួន ដេីម្បីបន្តនីតិវិធី ចំណែកសព ត្រូវបាននគរបាល ប្រគល់ទៅអោយ ឪពុកយកទៅធ្វើបុណ្យតាមប្រពៃណី៕