226名候补教师岗位分配通知
| 分类 | 教育 |
| 事件时间 | 2026年3月2日 |
| 事件地点 | 柬埔寨5省 |
| 发布时间 | 2026-03-02 20:48 |
新闻摘要
政府已完成对5省候补教师的岗位匹配,226名候选人需在一周内前往分配的公立小学报到。
បេក្ខជនប្រឡងជាប់បម្រុងនៃការប្រឡងប្រជែងជ្រើសរើសកន្លែងការងារក្នុងទីតាំងភូមិសាស្ត្រខេត្តទាំង០៥ (ខេត្តព្រៃវែង ត្បូងឃ្មុំ កំពង់ចាម បាត់ដំបង និងតាកែវ) ជ្រាបថា គណៈកម្មការរៀបចំការប្រឡងប្រជែង បានធ្វើការផ្គូផ្គងបេក្ខជនជាមួយកន្លែងការងារតាមគោលការណ៍កំណត់ ដោយជ្រើសរើសបានបេក្ខជនជាប់បម្រុងចំនួន ២២៦នាក់ (ស្រី ១៥១នាក់) ដើម្បីឱ្យទៅបំពេញការងារជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ នៅតាមភូមិសាស្ត្រខេត្តចំនួន១៧។
សម្គាល់៖
១. បេក្ខជនជាប់បម្រុងចំនួន ២២៦នាក់ ដែលមានឈ្មោះក្នុងសេចក្តីសម្រេចទទួលស្គាល់កន្លែងការងារ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ដែលគណៈកម្មការរៀបចំការប្រឡងប្រជែង បានជូនដំណឹងទៅក្នុងក្រុមបេក្ខជនទាំងអស់រួចរាល់។ បេក្ខជនត្រូវទៅបង្ហាញខ្លួននៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ដែលខ្លួនបានជ្រើសរើស យ៉ាងយូរបំផុត ០១ (មួយ)សប្តាហ៍ គិតចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ដើម្បីបំពេញបែបបទបន្ត។
២. ក្នុងករណីបេក្ខជនមានចម្ងល់ ឬត្រូវការព័ត៌មានបន្ថែម សូមទំនាក់ទំនងតាម QR Code Telegram ឬតំណភ្ជាប់ http://t.me/mcsqact ។ ការផ្តល់ព័ត៌មាន ឬបំភ្លៃព័ត៌មានខុសពីការពិតជាសាធារណៈ បុគ្គលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។