秦拉部长赴日内瓦出席WHA79 聚焦全球健康改革与疟疾防治




分类卫生
事件时间2026-05-18 09:39
地点瑞士日内瓦
来源柬埔寨卫生部
发布时间2026/05/18 09:39
详情描述
2026年5月17日下午,柬埔寨卫生部部长秦拉在瑞士日内瓦,与柬埔寨驻联合国及其他国际组织常驻代表凯索万举行工作会谈。此次会晤旨在为即将召开的第79届世界卫生大会(WHA79)进行筹备与协调。
第79届世界卫生大会定于2026年5月18日至23日在日内瓦举行,会议主题为“重塑全球健康:共同责任”。双方在会谈中重点审议了柬埔寨代表团将提交大会讨论的战略文件及相关议题,旨在加强柬埔寨与瑞士及欧洲国家在卫生领域的合作。
会议明确了柬埔寨在本次大会上的多项国家优先事项,包括加速推进全民健康覆盖进程、落实消除疟疾的承诺,以及推行“健康一体化”战略。
秦拉部长在会上强调,柬埔寨将积极参与国际社会应对全球卫生挑战的各项行动。凯索万大使则表示,日内瓦作为国际外交中心,将持续支持柬埔寨在卫生外交领域的努力。双方达成共识,未来将进一步深化卫生部与常驻代表处的协作,以实现可持续发展目标并提升柬埔寨国民的健康水平。
📋 简要摘要 ▸
柬埔寨卫生部部长秦拉在日内瓦会见柬埔寨驻联合国代表凯索万,为第79届世界卫生大会(WHA79)做准备。双方重点讨论了全民健康覆盖、疟疾消除及“健康一体化”战略,旨在通过国际合作提升柬埔寨公共卫生水平。
📋 完整原文 ▸
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាជាមួយ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស__
___
__
ទីក្រុងហ្សឺណែវ៖ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានជួបពិភាក្សាការងារ ដើម្បីស្វែងយល់ពីស្ថានភាព និងការជំរុញទំនាក់ទំនងលើវិស័យសុខាភិបាលកម្ពុជា និងប្រទេសស្វីស ជាពិសេសប្រទេសសហគមន៍អឺរ៉ុប មុនដំណើរការមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា (Reshaping Global Health: A Shared Responsibility)» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។
ជំនួបនេះបានពិនិត្យមើលការរៀបចំយុទ្ធសាស្ត្រ និងឯកសារសំខាន់ៗដែលគណៈប្រតិភូកម្ពុជានឹងលើកយកទៅពិភាក្សាក្នុងមហាសន្និបាតសុខភាពពិភពលោក លៀកទី៧៩។ ភាគីទាំងពីរបានផ្តោតលើអាទិភាពជាតិ រួមមានការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពសកល (Universal Health Coverage) ការប្តេជ្ញាចិត្តលុបបំបាត់ជំងឺគ្រុនចាញ់ និងការអនុវត្តគំនិតផ្តួចផ្តើមសុខភាពតែមួយ (One Health) និងបញ្ហាសំខាន់ៗជាច្រើនទៀត។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញារបស់កម្ពុជាក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសុខភាពសកល ខណៈដែលឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ពីសារៈសំខាន់នៃទីក្រុងហ្សឺណែវ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតសុខភាពរបស់កម្ពុជា។
ជាទីបញ្ចប់ ក្រសួងសុខាភិបាលកម្ពុជា និងទីស្នាក់ការតំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នឹងបន្តសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា៕
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)