卫生部在实居省开展登革热防控培训 提升诊疗水平
文件类型政策
发布机构柬埔寨卫生部
生效日期2026-08-14
适用范围实居省医疗人员
发布时间2026/08/16 14:13
政策详情
2026年8月14日,柬埔寨卫生部在实居省举办“登革热诊断与治疗”技术培训,旨在提升基层医疗人员的专业诊疗水平,以应对雨季登革热高发期。此次培训对象涵盖实居省卫生局领导、公立医院及卫生中心医护人员,以及私营医疗机构的医生。
培训核心目标在于规范登革热诊疗流程,通过分享前沿技术与临床经验,确保诊断准确、治疗高效,从而降低重症率与死亡率。卫生部要求参训人员在掌握专业知识后,需在各自单位开展二次培训,将技术传授给更多医护人员,以全面提升医疗服务质量。
卫生部对实居省医疗机构提出以下重点工作要求:
第一,强化监测与报告机制,针对登革热高发村庄及聚集性感染区域,必须及时响应并采取防控措施。
第二,确保医疗物资储备,包括药品、输液、血液及急救设备,保障临床救治需求。
第三,持续开展环境整治,联合地方政府、学校及寺庙,通过清除积水、消灭蚊虫孳生地,从源头切断传播途径。
在实地考察环节,卫生部工作组重点检查了医院的病患分流管理,要求根据病情严重程度进行科学收治,并优化转诊机制,确保重症患者能及时转入高水平医疗机构接受专业救治。同时,各医疗单位需加强与地方当局的协作,向社区民众普及登革热预防知识,提升公众防范意识。
📋 简要摘要 ▸
柬埔寨卫生部在实居省举办登革热诊疗技术培训,旨在分享经验、规范诊疗流程,以有效应对雨季登革热疫情,保障民众健康。
📋 完整原文 ▸
ការចុះអភិបាលគាំទ្រ និងតាមដានវឌ្ឍនភាពនៃការគ្រប់គ្រងជំងឺគ្រុនឈាម និងបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស នៅខេត្តកំពង់ស្ពឺ។
——
ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺគ្រុនឈាម» ជូនដល់បុគ្គលិកសុខាភិបាល នៅក្នុងខេត្តកំពង់ស្ពឺ។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងធ្វើវិក្រឹតការ ចែករំលែកបទពិសោធន៍ និងពង្រឹងជំនាញបច្ចេកទេសដល់បុគ្គលិកសុខាភិបាល ព្រមទាំងផ្សព្វផ្សាយវិធីសាស្ត្រថ្មីៗ ក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺគ្រុនឈាម ដើម្បីធានាឱ្យការធ្វើរោគវិនិច្ឆ័យមានភាពឆាប់រហ័ស ត្រឹមត្រូវ និងការព្យាបាលមានប្រសិទ្ធភាព សំដៅលើកកម្ពស់គុណភាពសេវាថែទាំ និងសុវត្ថិភាពអ្នកជំងឺ។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ ក្រុមការងារគ្រូបង្គោលមកពីមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ព្រមទាំងមន្ត្រីសុខាភិបាលពាក់ព័ន្ធ មកពីមន្ទីរពេទ្យបង្អែក មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និងក្រុមគ្រូពេទ្យមកពីវិស័យសុខាភិបាលឯកជនផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់សិក្សា និងក្រេបចំណេះដឹងពីសាស្ត្រាចារ្យ និងអ្នកជំនាញជំងឺគ្រុនឈាម ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន និងក្លាយជាគ្រូបង្គោលនៅតាមមន្ទីរពេទ្យ និងអង្គភាពសុខាភិបាលរៀងៗខ្លួន។ បន្ទាប់មក គ្រូបង្គោលត្រូវបន្តចែករំលែក និងបណ្តុះបណ្តាលបន្តដល់គ្រូពេទ្យ គិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាលក្នុងអង្គភាពរបស់ខ្លួន ដើម្បីពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៅគ្រប់មូលដ្ឋានសុខាភិបាល ឱ្យបន្តអនុវត្តការងារអាទិភាព ដូចខាងក្រោម៖
១.បន្តតាមដាន និងរាយការណ៍ករណីជំងឺគ្រុនឈាមជាប្រចាំ ព្រមទាំងពង្រឹងសកម្មភាពឆ្លើយតបនៅតាមភូមិ និងតំបន់ដែលមានករណីជំងឺខ្ពស់ ឬមានចង្កោមឆ្លងខ្ពស់។
២.ពង្រឹងគុណភាពនៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ដើម្បីកាត់បន្ថយករណីធ្ងន់ និងអត្រាស្លាប់ ព្រមទាំងធានាឱ្យមានស្តុកឱសថ សារធាតុរាវ ឈាម និងសម្ភារៈបរិក្ខារសង្គ្រោះបន្ទាន់គ្រប់គ្រាន់ និងត្រៀមជាស្រេចសម្រាប់ការព្យាបាលអ្នកជំងឺ។
៣.បន្ត និងពង្រឹងយុទ្ធនាការ «សម្អាតបរិស្ថាន បំបាត់ដង្កូវទឹក និងកម្ចាត់មូសខ្លា» ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន សាលារៀន វត្តអារាម និងសហគមន៍ ដើម្បីកាត់បន្ថយប្រភពកើត និងការចម្លងជំងឺគ្រុនឈាម។
បន្ទាប់ពីពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តមរដ្ឋលេខាធិការ និងប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យ និងតាមដានការផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺគ្រុនឈាមជាក់ស្តែង នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក។
ក្នុងការចុះពិនិត្យនេះ ក្រុមការងារបានផ្តោតការយកចិត្តទុកដាក់លើការងារអាទិភាពមួយចំនួន រួមមាន៖
១.ការរៀបចំ និងបែងចែកអ្នកជំងឺសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាពិសេសអ្នកជំងឺគ្រុនឈាមដែលមានការកើនឡើង ឱ្យសមស្របតាមលក្ខណៈបច្ចេកទេស និងធានាបាននូវសុវត្ថិភាពអ្នកជំងឺ។
២.ការពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យដែលមានកម្រិតបច្ចេកទេសខ្ពស់ជាង ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ជាពិសេសសម្រាប់ករណីធ្ងន់ ឬករណីដែលត្រូវការការថែទាំជំនាញខ្ពស់។
៣.ការពង្រឹងកិច្ចសហការជាមួយអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ ដើម្បីពង្រីកការផ្សព្វផ្សាយ និងអប់រំសុខភាពអំពីវិធានការបង្ការ និងការការពារជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា បេសកកម្មចុះតាមដាន និងពិនិត្យវឌ្ឍនភាពនៃការគ្រប់គ្រងជំងឺគ្រុនឈាម នៅខេត្តកំពង់ស្ពឺនេះ មានការចូលរួមអមដំណើរដោយ លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងមន្ត្រីសុខាភិបាល និងភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។
បេសកកម្មនេះ គឺជាផ្នែកមួយនៃការបន្តពង្រឹងការឆ្លើយតបរបស់ប្រព័ន្ធសុខាភិបាលចំពោះជំងឺគ្រុនឈាម ដោយផ្តោតលើការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានទាន់ពេលវេលា ការត្រៀមលក្ខណៈសម្ភារៈ និងឱសថ ព្រមទាំងការចូលរួមរបស់សហគមន៍ក្នុងការបង្ការ និងទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)