旅游部部长主持政府-私营部门旅游工作组会议
| 分类 | 政策 |
|---|---|
| 事件地点 | 柬埔寨 |
| 发布时间 | 2026-04-02 21:55 |
新闻摘要
旅游部长胡哈主持会议,旨在加强公私合作,解决旅游业面临的挑战,并制定促进国际游客流入和国内旅游的紧急措施。
📄 完整原文 ▶ 查看原文 →
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ស្មារតីរួបរួមគ្នារវាងក្រសួងទេសចរណ៍ និងផ្នែកឯកជន នឹងបន្តរួមគ្នាដាក់ចេញនូវវិធានការចាំបាច់ និងបន្ទាន់មួយចំនួនទៀត ដើម្បីរក្សាឱ្យបានលំហូរទេសចរអន្តរជាតិចូលមកកម្ពុជា ក៏ដូចជាជំរុញចលនាទេសចរផ្ទៃក្នុង ពោលគឺក្រសួងទេសចរណ៍នឹងបន្តពង្រឹងយន្តការឆ្លើយតបរហ័សសម្រាប់ដោះស្រាយបញ្ហាប្រឈមមួយចំនួនឱ្យមានប្រសិទ្ធភាព និងទាន់សភាពការណ៍ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ……… ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលត្រូវបានចាត់ទុកថា ជាជំនួបដ៏មានសារសំខាន់នៃយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជននៃវិស័យទេសចរណ៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមចំពោះមុខ ឆ្លើយតបនឹងសំណូមពរនានា និងដាក់ចេញវិធានការគន្លឹះសំខាន់ៗសំដៅធានាភាពធន់នៃវិស័យទេសចរណ៍កម្ពុជា ដោយឈរលើគោលការណ៍រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដែលស្របគ្នាទៅនឹងសសរស្តម្ភចំនួន៦ ដែល ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ចេញ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ គឺការចូលរួមពីមជ្ឈដ្ឋានគ្រប់ផ្នែក គ្រប់ថ្នាក់ គ្រប់ភាគីទាំងអស់ ពោលគឺ ទាំងរដ្ឋ និងផ្នែកឯកជន។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»), ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ក្រុមការងារផ្នែកឯកជន តំណាងសមាគមទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបចំនួនប្រមាណ ១៥០នាក់។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ជំនួបដ៏វិសេសវិសាលនេះ គឺពិតជាមានសារៈសំខាន់ និងទាន់សភាពការណ៍ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់មានការប្រែប្រួលយ៉ាងឆាប់រហ័សទៅកាន់ស្ថានភាពដ៏លំបាក ការកើនទ្បើងនៃថ្លៃដើមផលិតកម្មគ្រប់ប្រភេទ ដែលបានបណ្តាល មកពីវិបត្តិថាមពលជាសកល បានរុញច្រានឱ្យមានវិបត្តិអតិផរណានៃថ្លៃទំនិញ និងសេវាកម្មគ្រប់ប្រភេទ ដែលវិស័យទេសចរណ៍ក៏ទទួលរងផលប៉ះពាល់ដោយផ្ទាល់ផងដែរ ពិសេសទៅលើវិស័យធ្វើដំណើរ និងប្រតិបត្តិការសេវាកម្ម។ ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវវិធានការអន្តរាគមន៍ជាបន្តបន្ទាប់ ដើម្បីធានាការផ្តត់ផ្គង់ប្រេងឥន្ធនៈឱ្យបានគ្រប់គ្រាន់ ទប់តម្លៃមិនឱ្យហក់ទ្បើងខ្ពស់តាមរយៈគោលនយោបាយអនុគ្រោះពន្ធគយ ការធ្វើឧបត្ថម្ភធនទៅលើផ្នែកអគ្គិសនី ការអនុវត្តគោលនយោបាយពន្ធអាករដែលមានភាពបទបែនខ្ពស់ ជាដើម។ ក្នុងនាមសេនាធិការជូនរាជរដ្ឋាភិបាលលើវិស័យទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើផ្នែកឯកជនក្នុងវិស័យទេសចរណ៍ទាំងអស់ឱ្យ មានអត់ធ្មត់ និងចូលរួមជាមួយក្រសួងទេសចរណ៍ក្នុង ស្មារតីខ្មែរតែមួយ និងមហាគ្រួសារវិស័យទេសចរណ៍ ដើម្បីរក្សាឱ្យបាននូវភាពធន់នៃវិស័យទេសចរណ៍កម្ពុជា និងរួមគ្នាឆ្លងគ្រាវិបត្តិដ៏លំបាកនេះ។ ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១ មេសា ឆ្នាំ២០២៦