柬埔寨青年联合会悼念“儿童厨房”组织创始人吴奇







分类社会新闻
事件时间近期
地点柬埔寨
来源柬埔寨青年联盟
发布时间2026/04/03 15:37
详情描述
柬埔寨青年联合会主席洪玛奈率领代表团,对“儿童厨房”组织前主席、慈善家吴奇的逝世表示深切哀悼。吴奇生前致力于救助贫困与无家可归的儿童,其无私奉献的精神被视为青年一代的楷模。洪玛奈对吴奇的离世表示沉痛,并向其家属致以慰问,呼吁青年一代继承其慈善精神,继续关爱社会弱势群体。
📋 完整原文 ▸
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូទៅគោរពវិញ្ញនក្ខ័ន្ធ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ង៉ូវ ឈីវ អតីតប្រធានអង្គការផ្ទះបាយកុមារ។ ក្នុងបរិយាកាសដ៏សែនវិយោគនេះ ឯកឧត្តម និងក្រុមការងារ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ង៉ូវ ឈីវ។ មរណភាពរបស់លោកព្រឹទ្ធាចារ្យគឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតាប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ និងជាទីគោរពស្រលាញ់ នៃកូនចៅ។ លើសពីនេះ លោកព្រឹទ្ធាចារ្យគឺជាអ្នកជួយសង្រ្គោះដល់កុមារគ្មានទីពឹង និងទីទ័លក្រជាច្រើន ដែលបានពឹងពាក់អាស្រ័យអង្គការផ្ទះបាយកុមារ។ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់លោកព្រឹទ្ធាចារ្យគឺជាគំរូដ៏ល្អដល់យុវជនជំនាន់ក្រោយ ជាពិសេសចៅៗដែលធ្លាប់បានទទួលអាហារហូបចុកពីអង្គការផ្ទះបាយកុមារឱ្យចេះជួយគ្នា និងចែករំលែកក្តីស្រលាញ់ដល់កុមារទុគ៌តជួបការលំបាក។
ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាសូមលំឱនកាយវាចាចិត្តគោរពដល់វិញ្ញាណក្ខ័ន្ធ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ង៉ូវ ឈីវ ប្រកបដោយក្តីក្តុកក្តួល និងអាលោះអាល័យជាទីបំផុត។ សូមបដិសន្ធិវិញ្ញាណលោកព្រឹទ្ធាចារ្យបានទៅកាន់ទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
**👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
**🌐 [**uyfc.org**](https://www.uyfc.org/)**
**📱 [**Facebook**](https://www.facebook.com/uyfccambodia)**
**📱 [**YouTube**](https://www.youtube.com/@unionofyouthfederationcambodia)**
**📱 [**Telegram**](https://t.me/uyfc_news)**
**📱** **[**TikTok**](https://www.tiktok.com/@uyfccambodia?_t=8fUJ9WcjHX8)