洪玛尼赴磅通省主持送水节开幕 龙舟灯笼齐上演










分类节庆活动
事件时间2026-11-07
地点磅通省
来源柬埔寨青年联盟
发布时间2026/11/08 09:17
详情描述
11月7日下午,副首相兼公共事务部部长、柬埔寨青年联合会主席洪玛尼及夫人赴磅通省,主持送水节赛龙舟、放河灯与放天灯活动开幕式。磅通省省长努恩帕拉致欢迎词并表示感谢,旅游部部长胡哈、水资源与气象部部长塔杰塔等官员及众多嘉宾出席。
📋 完整原文 ▸
កាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ថ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យអ៊ុំទូក បណ្តែតប្រទីប និងបង្ហោះគោម ដែលពិធីនេះ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ធំ។
មានមតិស្វាគមន៍នាឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម ហ៊ុន ម៉ានិ និងលោកជំទាវ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួម និងគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍នាពេលនេះ។ ឯកឧត្តមអភិបាល បានបញ្ជាក់ថា វត្តមានរបស់ឯកឧត្តមប្រធាន និងលោកជំទាវ មិនត្រឹមតែជាការផ្តល់កម្លាំងចិត្តដល់គ្រប់ភាគីពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញឲ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តប្រធាន និងលោកជំទាវ ក្នុងការពូនជ្រុំ និងលើកស្ទួយប្រពៃណីវប្បធម៌ជាតិខ្មែរ។
មានមតិបើកអង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ថ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរដល់ការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តកំពង់ធំ ដែលបានប្រឹងប្រែងរៀបចំនូវពិធីដ៏នក្ខត្តឫក្សនេះឡើង។ ឯកឧត្តមបានថ្លែងថា ក្រៅពីការផ្តល់ឱកាសជួបជុំសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋយើង ព្រឹត្តិការណ៍នេះក៏នឹងអាចចូលរួមចំណេកបង្កបរិយាកាសរកទទួលទានដល់បងប្អូនអាជីវករយើងផងដែរ។ ជាងនេះទៅទៀត ព្រឹត្តិការណ៍នេះ ក៏ជាការចូលរួមដ៏មានអត្ថន័យក្នុងកិច្ចអភិរក្សប្រពៃណី និងវប្បធម៌ដ៏ល្អផូផង់របស់ដូនតាយើង ដែលបានបន្សល់ទុកដល់កូនចៅជាច្រើនជំនាន់តរៀងមកនេះ។ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានយកឱកាសនោះ ជូនពរដល់បងប្អូនក្រុមកីឡាករ កីឡាការិនីប្រណាំងទូកទាំងអស់ឲ្យទទួលបានជ័យជំនះ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ អ្នកឧត្តម្ភកម្មវិធី និងបណ្តាសប្បុរសជនទាំងឡាយ ដែលបានចូលរួមជាថវិកា និងសម្ភារៈដើម្បីគាំទ្រឲ្យពិធីនេះអាចប្រព្រឹត្តិទៅបានដោយជោគជ័យ និងជាឱឡារិក។
សូមបញ្ជាក់ថា ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម Steven Pang ឯកអគ្គរដ្ឋទូតសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៏ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។