第一夫人主持高棉产品展开幕 钻石岛展至11月8日










事件时间2026-11-06
地点金边钻石岛会议展览中心
来源柬埔寨通讯社
发布时间2026/11/06 20:17
详情描述
据柬埔寨通讯社(AKP)报道,柬埔寨第一夫人碧占莫妮11月6日在金边钻石岛会议展览中心主持2026年高棉产品展开幕式。展会由柬埔寨青年联合会筹办,展期自11月6日至11月8日,共三天。本届展会主题为“高棉能做到:共同推动与支持本土产品”。
碧占莫妮在开幕式上表扬柬埔寨青年联合会在主席洪玛尼带领下发起并筹办此次展会,称举办目的在于支持本土产品、宣传和鼓励柬埔寨生产者,同时提升柬埔寨产品的质量。她表示,展会清晰展现了爱国精神,也说明柬埔寨能够生产出高品质产品,能够建立自有品牌并具备实际竞争力。
她强调,本届主题的意义超出展会本身。“高棉能做到”体现的是整个柬埔寨民族的精神,与洪森此前所说“高棉能做到,展现的是民族自豪感,是柬埔寨每一代人都能做到的”一脉相承。
碧占莫妮同时呼吁柬埔寨民众共同支持本国产品,认为民众的支持可以成为推动生产者的动力,促使他们更努力地生产质量好、安全性高、卫生达标、包装精美、具有吸引力且价格合理的商品,从而确保消费者信心。
对在金边的读者来说,展期只有11月6日至8日三天,地点为钻石岛会议展览中心。计划前往的可先了解现场展位分布和开放时段,再安排行程;门票、参展商数量及每日具体开放时间,原文未提及。
📋 简要摘要 ▸
柬埔寨第一夫人碧占莫妮11月6日在金边钻石岛会议展览中心主持2026年高棉产品展开幕式,展期自11月6日至11月8日共三天。她在致辞中表扬柬埔寨青年联合会在洪玛尼带领下筹办此次展会,称举办目的在于支持本土产品与青年创业。
📋 完整原文 ▸
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីពិធីបើកពិព័រណ៍ផលិតផលខ្មែរ
AKP ភ្នំពេញ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦–
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា អញ្ជើញជាអធិបតីពិធីបើកពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ “ខ្មែរធ្វើបាន៖ ចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុក” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត បានកោតសរសើរនិងវាយតម្លៃខ្ពស់ជូន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន ដែលបានផ្តួចផ្តើមរៀបចំឱ្យមានពិព័រណ៍ដ៏មានអត្ថន័យនេះឡើង ក្នុងគោលបំណងគាំទ្រផលិតផលក្នុងស្រុក ចូលរួមផ្សព្វផ្សាយ លើកទឹកចិត្តផលិតករខ្មែរ និងលើកកម្ពស់គុណភាពផលិតផលខ្មែរផងដែរ។
លើសពីនេះ លោកជំទាវបណ្ឌិត បានគូសរំលេចផងដែរថា ពិព័រណ៍នេះ គឺជាការបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ និងបង្ហាញថា ខ្មែរធ្វើបាន ខ្មែរអាចផលិតបាននូវផលិតផលល្អ ប្រកបដោយគុណភាពខ្ពស់ ខ្មែរអាចបង្កើតនូវទំនុកចិត្ត ស្លាកយីហោផ្ទាល់ខ្លួន និងមានសមត្ថភាពចូលរួមប្រកួតប្រជែងយ៉ាងពិតប្រាកដ។
លោកជំទាវបណ្ឌិត ក៏បានសង្កត់ធ្ងន់ថា ប្រធានបទនៃពិព័រណ៍ផលិតផលខ្មែរ មានអត្ថន័យលើសពីការរៀបចំពិព័រណ៍។ «ខ្មែរធ្វើបាន» បង្ហាញពីស្មារតីនៃប្រជាជាតិខ្មែរទាំងមូល ស្របតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្លាប់មានប្រសាសន៍ថា «ខ្មែរធ្វើបាន គឺបង្ហាញពីមោទនភាពជាតិ ដែលខ្មែរគ្រប់ជំនាន់អាចធ្វើបាន»។
លោកជំទាវបណ្ឌិត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ រួមគ្នាគាំទ្រផលិតផលខ្មែរ ដែលនឹងអាចក្លាយជាកម្លាំងជំរុញឱ្យផលិតករ កាន់តែខិតខំប្រឹងប្រែងផលិតនូវផលិតផលដែលមានគុណភាពល្អ សុវត្ថិភាពខ្ពស់ អនាម័យល្អ ការវេចខ្ចប់ល្អប្រណិត មានភាពទាក់ទាញ ហើយមានតម្លៃសមរម្យ ដោយធានាលើទំនុកចិត្តអ្នកប្រើប្រាស់ជាចម្បង។
រូបថត៖ ហុង ម៉េងឡុង
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia