Smart Axiata组织员工支援奥多棉吉省紧急救助
分类社会公益
事件时间2025年7月26日至27日
地点柬埔寨奥多棉吉省
来源Smart
发布时间2025/07/27 18:12
详情描述
Smart公司在短时间内召集50多名员工志愿者,为奥多棉吉省边境受影响的民众准备紧急食品援助物资。
📋 完整原文 ▸
🇰🇭 Smart នៅជាមួយប្រទេសកម្ពុជា
នៅយប់ថ្ងៃសៅរ៍ ទី 26 កក្កដា យើងបានប្រកាសស្វែងរកជំនួយស្ម័គ្រចិត្តពីបុគ្គលិករបស់យើង ហើយក្នុងពេលត្រឹមប្រមាណ 90 នាទី បុគ្គលិកជាង 50 នាក់ បានចុះឈ្មោះដើម្បីចំណាយពេលវេលាក្នុងថ្ងៃចុងសប្ដាហ៍របស់ខ្លួន មករួមគ្នាជាធ្លុងមួយក្នុងគ្រាអាសន្ន។
ថ្ងៃ 27 កក្កដា នេះបុគ្គលិក Smart ដែលពោរពេញដោយការប្ដេជ្ញាចិត្តរបស់យើង បានខិតខំយ៉ាងសកម្មរៀបចំកញ្ចប់ជំនួយស្បៀងអាហារ ដើម្បីជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាជនភៀសសឹក ត្រូវបានជម្លៀស និងចាកចេញពីតំបន់ប្រឈមតាមព្រំដែន មកកាន់ទីទួលសុវត្ថិភាពក្នុងខេត្តឧត្តរមានជ័យ។ 🇰🇭💚
កញ្ចប់ជំនួយទាំងនេះនឹងត្រូវដឹកជញ្ជូននៅថ្ងៃស្អែក ទី 28 កក្កដា ហើយ Smart នឹងនៅតែបន្តផ្ដល់ជំនួយជាបន្តបន្ទាប់ទៀតនៅថ្ងៃខាងមុខ ព្រោះការឈរជាមួយប្រជាពលរដ្ឋខ្មែរ គឺជាកាតព្វកិច្ចដ៏សំខាន់ ហើយយើងប្ដេជ្ញាជានិច្ចក្នុងការបម្រើសហគមន៍របស់យើង។ 🇰🇭💚
[#SmartWithYou](tg://search_hashtag?hashtag=SmartWithYou) [#SmartAxiata](tg://search_hashtag?hashtag=SmartAxiata)