旅游部部长会见26名留学生 鼓励推广柬埔寨旅游形象

旅游部部长会见26名留学生 鼓励推广柬埔寨旅游形象
旅游部部长会见26名留学生 鼓励推广柬埔寨旅游形象
旅游部部长会见26名留学生 鼓励推广柬埔寨旅游形象
旅游部部长会见26名留学生 鼓励推广柬埔寨旅游形象
旅游部部长会见26名留学生 鼓励推广柬埔寨旅游形象
旅游部部长会见26名留学生 鼓励推广柬埔寨旅游形象
旅游部部长会见26名留学生 鼓励推广柬埔寨旅游形象
旅游部部长会见26名留学生 鼓励推广柬埔寨旅游形象
旅游部部长会见26名留学生 鼓励推广柬埔寨旅游形象
旅游部部长会见26名留学生 鼓励推广柬埔寨旅游形象
1/10
分类教育
地点金边
来源柬埔寨旅游部
发布时间2026/08/22 10:41

详情描述

近日,柬埔寨旅游部部长胡哈在金边会见了26名即将赴海外留学的奖学金获得者。这些学生将前往日本、法国、德国及捷克深造。 胡哈部长对学生们的学业成就表示祝贺,并强调了留学生在海外的身份与责任。他指出,每一位留学生都是柬埔寨的“亲善大使”,在学习之余,应积极向当地民众及国际友人推广柬埔寨的文化、遗产、传统习俗及旅游资源。同时,学生们需向外界展示柬埔寨真实的社会、经济与政治状况,并抵制有关柬埔寨的虚假信息。 在生活与学习方面,胡哈部长建议学生在遇到困难时,及时与柬埔寨驻当地使馆取得联系,并积极参与使馆组织的各项活动。他鼓励学生在学成后回国,将所学知识与经验应用于国家建设,为柬埔寨的发展贡献力量。 活动现场,旅游部为每位留学生准备了纪念品,包括水布、环保袋、存有旅游宣传视频的USB,以及五本涵盖领导力、战略思维、防疫机制及旅游指南的书籍,旨在为学生们的海外生活与未来职业规划提供参考。
📋 简要摘要 ▸
旅游部部长会见26名即将赴日、法、德、捷克留学的奖学金获得者,鼓励学生在海外学习期间积极推广柬埔寨旅游潜力、文化及安全形象。
📋 完整原文 ▸
[English below] និស្សិតគ្រប់រូប គឺជាទូតសុចន្ឆៈ ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វប្បធម៌ ការអភិវឌ្ឍ និងស្ថានភាពពិតរបស់កម្ពុជា ជាគោលដៅទេសចរណ៍មានសុវត្ថិភាពនិងផ្តល់ភាពកក់ក្តៅ។ រាជធានីភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលនិងអបអរសាទរដល់​បេក្ខជន បេក្ខនារីជ័យលាភីអាហារូបករណ៍ ដែលនឹង​ត្រូវទៅបន្តការទៅសិក្សានៅប្រទេសជប៉ុន បារាំង អាល្លឺម៉ង់ និងសាធារណរដ្ឋឆែក សរុប​ចំនួន ២៦រូប។​ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅដល់ប្អូនៗ ដែល​ជា​ជ័យលាភីអាហារូបករណ៍ និងបានកោតសរសើរ អបអរសារទរ  ព្រម​ទាំងបានវា​យតម្លៃខ្ពស់ចំពោះសមត្ថភាពនិងការខិតខំប្រឹងប្រែងរបស់បេក្ខជន និងបេក្ខនារីជ័យលាភីទាំងអស់ ដែលជោគជ័យនេះគឺជាមោទនភាពរួមសម្រាប់សាមីខ្លួន គ្រួសារ ស្ថាប័ន និងប្រទេសជាតិទាំងមូល។ បន្ទាប់ពីបា​ន​អនុញ្ញាត​ឱ្យ​តំណាងនិស្សិត​មានចំណាប់អារម្មណ៍ និងការបេ្តជ្ញាចិត្តរួច​មក ឯកឧត្តមរដ្ឋមន្រ្តី ក៏មានប្រសាសន៍ផ្តាំផ្ញើ និងបានគូសបញ្ជាក់អំពីតួនាទីនិងកាតព្វកិច្ចរបស់យុវជនចំពោះប្រទេសជាតិ នៅពេលបំពញការសិក្សានៅបរទេស។ ក្រៅពីការសិក្សា ប្រជាជនកម្ពុជាម្នាក់ ឬនិស្សិតម្នាក់ៗ គឺជាទូតសុឆន្ទៈតំណាងកម្ពុជា ក្នុងការបង្ហាញ​អំពីវប្បធម៌ បេតិកភណ្ឌ ប្រពៃណីទំនៀមទំលាប់ គោលដៅទេសចរណ៍ ស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយពិតរបស់ប្រទេសកម្ពុជា ទៅដល់ប្រជាជនក្នុងប្រទេសដែលបានខ្លួនស្នាក់នៅ និងរៀនសូត្រ ព្រមទាំងបង្ហាញដល់មិត្តភ័ក្តមកពីប្រទេសដទៃទៀតក្នុងពិភពលោក ឱ្យបានយល់ដឹងពីប្រទេសកម្ពុជា ជាពិសេសសូមចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបង្កាច់បង្ខូចពីប្រទេសកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះដែរ ​ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកពីសុភាសិតខ្មែរដែលចែងថា «នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ» ដោយក្នុងករណីប្អូនៗ មានបញ្ហា ឬ សំណូមពរអ្វីមួយនៅក្រៅប្រទេស សូមទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសដែលប្អូនៗ កំពុងរស់នៅ និងសិក្សា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញលើកទឹកចិត្តដល់ប្អូនៗ ឱ្យចូលរួមឱ្យបានច្រើន និងជាប់លាប់ក្នុងកម្មវិធីដែលស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសដែលប្អូនៗ ស្នាក់នៅ និងសិក្សារៀនសូត្រ។ ជាមួ​គ្នា​​នេះ ឯកឧត្តមរដ្ឋមន្រ្តី  ក៏បានគូសបញ្ជាក់បន្ថែមថា នៅពេលប្អូនៗទាំងអស់គ្នាបញ្ចប់ការសិក្សាដោយជោគជ័យ សូមបេក្ខជន បេក្ខនារី ត្រូវយកនូវចំណេះដឹង និងបទពិសេធល្អៗ ដែលទទួលបានពីបរទេស មកប្រើប្រាស់ និងចែករំលែកបន្តដល់យុវជន យុវនារីជំនាន់ក្រោយ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ទៅតាមជំនាញរៀងៗខ្លួន។ ជាចំណងដៃ មុននឹងបញ្ចប់ ​ឯកឧត្តមរដ្ឋមន្រ្តី ក៏មានវត្ថុអនុស្សាវរីយ៍ជូនដល់ប្អូនៗទាំងអស់គ្នា ដោយនិស្សិត​ម្នាក់ៗទទួលបាន៖ ក្រមា, Eco Bag របស់ក្រ​សួងទេសចរណ៍, USB ដែលមានវីដេអូតំបន់សក្តានុពលទេសចរណ៍ស្អាតៗ, និងសៀវភៅ ចំនួន ៥ក្បាល (កូនប្រុសច្បងដ៏មានឥទ្ធិពល, អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី, ៣យន្តការឈ្នះ កូវីត១៩, Handbook ភាសាអង់គ្លេស, និង Guidebook ភ្នំពេញ សៀមរាប ភូមិភាគឦសាន និងតំបន់ឆ្នេរ) ដែលសៀវភៅនេះនឹងក្លាយជាត្រីវិស័យដ៏សំខាន់សម្រាប់ប្អូនៗដកស្រង់ជាបទពិសោធជីវិត និងជាមូលដ្ឋានដើម្បីតម្រង់អនាគតរបស់ខ្លួនលើវិថីជីវិតការងារដែលប្អូនៗបានជ្រើសរើស។ ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជូនពរដល់ប្អូនៗ ជ័យលាភីទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច និងការសិក្សាក្រៅប្រទេសនាពេលខាងមុខនេះ។ ទីស្តីការក្រសួងទេសចរណ៍ រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦