劳工部赴特本克蒙省参加纪念活动 缅怀历史重申立场








分类政务
事件时间2026-06-18
地点特本克蒙省
来源柬埔寨劳工部
发布时间2026/06/19 11:09
详情描述
2026年6月18日上午,柬埔寨劳工与职业培训部国务秘书布拉占托(Prak Chanthoeun)代表劳工部部长兴萨(Heng Sour),率领劳工部代表团,会同磅湛省及特本克蒙省劳工与职业培训局的领导与官员,前往特本克蒙省棉末县通隆乡哥岛村的德崇哥岛X16军事历史遗迹区,参加“推翻波尔布特种族灭绝政权之路”纪念活动。
活动期间,代表团举行了悼念仪式并敬献花圈。此次活动旨在纪念推翻波尔布特政权的历史进程,缅怀相关历史事件。
劳工部代表团通过此次活动,表达了对洪森亲王及其战友的敬意。相关历史背景显示,洪森亲王及其战友曾于该地区出发,前往越南寻求支持,旨在推翻波尔布特政权,以拯救柬埔寨人民脱离种族灭绝统治。
📋 简要摘要 ▸
6月18日,劳工部代表团前往特本克蒙省棉末县的德崇哥岛历史遗迹区,参加“推翻波尔布特种族灭绝政权之路”纪念活动,缅怀历史并向洪森致敬。
📋 完整原文 ▸
គណៈប្រតិភូក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា ក្នុងទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16
(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូក្រសួង រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា ដើម្បីរំលឹកខួបនៃ «ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» ដែលបានប្រារព្ធធ្វើឡើង នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ។
ការអញ្ជើញចូលរួមរបស់គណៈប្រតិភូក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាឱកាសនេះ គឺស្តែងឡើងក្នុងស្មារតីចងចាំជានិច្ច និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងយុទ្ធជនជាសហការី ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ធ្វើដំណើរចាកចេញពីមាតុភូមិទាំងប្រថុយប្រថាននឹងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រក្នុងការរំដោះប្រទេសជាតិ និងសង្គ្រោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបវាលពិឃាតដ៏ខ្មៅងងឹត៕
#MLVT #HENGSour