德崇国际机场警察局举办新制服与标识宣导仪式










分类政务
事件时间2026-08-26 08:00
地点金边
来源德崇国际机场海关
发布时间2026/08/26 14:10
详情描述
2026年8月26日上午8时,德崇国际机场警察局举办了关于柬埔寨国家警察制服、标识及旗帜的第177号政令宣导仪式。此次活动由柬埔寨国家警察总署秩序管理部门副主任强本洪(Chheang Bunhong)主持,德崇国际机场警察局局长索提(Sok Thea)及该局全体警员出席。
仪式旨在向机场警务人员普及国家警察制服、标识及旗帜的最新规范。强本洪在现场进行了详细演示与讲解,要求警员严格遵守相关法律法规,确保在执行公务时规范着装,维护国家警察的职业道德、尊严与形象。
德崇国际机场警察局局长索提表示,该局全体人员将严格落实此次宣导的政令要求,确保制服与标识的使用符合内政部规定。同时,索提强调,机场警力将持续保持良好的服务态度,严格遵守警队纪律,严禁消极怠工及索取小费等违规行为,并要求所有警员在换岗前必须进行队列训练与礼仪规范。
此次宣导活动旨在通过规范化管理,提升执法队伍的专业素养,增强民众对国家警察执法形象的信任。
📋 简要摘要 ▸
德崇国际机场警察局于8月26日举办仪式,宣导关于柬埔寨国家警察制服、标识及旗帜的第177号政令,旨在提升执法队伍的规范化与专业形象。
📋 完整原文 ▸
ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ព្រមទាំងមានការសម្របសម្រួលដោយ លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានរៀបចំពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ១៧៧ ស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឈាង ប៊ុនហុង អនុប្រធានអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលប្រារព្ធធ្វើឡើងនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានមានប្រសាសន៍ថា តាងនាមនាយរងប៉ុស្តិ៍ និងមន្ត្រីទាំងអស់នៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកឧត្តមសេនីយ៍ទោ ឈាង ប៊ុនហុង អនុប្រធានអង្គភាពតម្រួតបទបញ្ជា និងប្រតិភូអម ដែលបានអញ្ជើញចុះមកធ្វើពិធីផ្សព្វផ្សាយអនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកនេះ។
លោកឧត្តមសេនីយ៍ត្រី សុខ ធា បានមានប្រសាសន៍បន្តថា កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានប្រកាន់ខ្ជាប់នូវការផ្តល់សេវាបដិសណ្ឋារកិច្ចល្អ និងការអនុវត្តជំនាញអន្តោប្រវេសន៍ជាប្រចាំ ជាពិសេសការអនុវត្ត និងគោរពវិន័យកងកម្លាំងនគរបាលជាតិយ៉ាងម៉ឺងម៉ាត់ លុបបំបាត់ការងារអសកម្ម និងការទទួលប្រាក់ធីប។ កម្លាំងទាំងអស់ត្រូវប្រជុំជួរ គោរពគំនាប់ជាប្រចាំ មុនចូលវេនបំពេញការងារ។
លោកឧត្តមសេនីយ៍ត្រី សុខ ធា បានមានប្រសាសន៍បន្តទៀតថា ក្នុងនាមជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ រួមទាំងនាយរងប៉ុស្តិ៍ នាយផ្នែក នាយរងផ្នែក និងមន្ត្រីទាំងអស់ សូមអនុវត្តតាមការណែនាំដែលបានផ្សព្វផ្សាយអនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិនាពេលនេះ។ យើងទាំងអស់គ្នានឹងប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រើប្រាស់ឯកសណ្ឋាន គ្រឿងឥស្សរិយយស និងសញ្ញាសម្គាល់ផ្លូវការរបស់កងកម្លាំងនគរបាលជាតិ ឱ្យបានត្រឹមត្រូវ ស្របតាមអនុក្រឹត្យ និងការណែនាំរបស់ក្រសួងមហាផ្ទៃ ដើម្បីឱ្យការអនុវត្តមានប្រសិទ្ធភាពខ្ពស់។
មានប្រសាសន៍នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈាង ប៊ុនហុង អនុប្រធានអង្គភាពតម្រួតបទបញ្ជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧត្តមសេនីយ៍ត្រី** **សុខ** **ធា** **នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ លោក លោកស្រី អ្នកនាង កញ្ញា ជានាយរងប៉ុស្តិ៍ នាយផ្នែក នាយរងផ្នែក និងមន្ត្រីទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនាពេលនេះ។
លោកឧត្តមសេនីយ៍ទោ អនុប្រធានអង្គភាព ក៏បានធ្វើបទបង្ហាញអំពីការស្លៀកពាក់ឯកសណ្ឋានរបស់មន្ត្រីនគរបាលជាតិ រួមទាំងស្លាកសញ្ញាតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីឱ្យមន្ត្រីអនុវត្តបានត្រឹមត្រូវក្នុងការបំពេញភារកិច្ច ក្នុងនាមជាកងកម្លាំងនគរបាលជាតិកម្ពុជា។
លោកឧត្តមសេនីយ៍ទោ ឈាង ប៊ុនហុង មានប្រសាសន៍ថា បទវិន័យនគរបាលជាតិកម្ពុជា សំដៅដល់ក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យ ដែលជាសំណុំវិធាន ឬបទប្បញ្ញត្តិសម្រាប់ដឹកនាំ ណែនាំ អប់រំ និងទូន្មានមន្ត្រីនគរបាលជាតិ ដើម្បីលើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ឧត្តមភាព កិត្យានុភាព និងជំនឿទុកចិត្ត ព្រមទាំងណែនាំ និងតម្រង់ទិសដល់មន្ត្រីនគរបាលជាតិ ឱ្យប្រព្រឹត្តអំពើល្អ និងត្រឹមត្រូវ ក្នុងការបំពេញភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោ បានបន្តថា បទវិន័យនគរបាលជាតិកម្ពុជា មាន ៥ ចំណុចសំខាន់ៗ រួមមាន៖ សិទ្ធិ និងកាតព្វកិច្ច ក្រមសីលធម៌វិជ្ជាជីវៈ វិន័យ ការលើកសរសើរ និងការផ្តល់រង្វាន់ និងការដាក់ទណ្ឌកម្ម។
លោកឧត្តមសេនីយ៍ទោ ឈាង ប៊ុនហុង អនុប្រធានអង្គភាពតម្រួតបទបញ្ជា បានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលជាតិកម្ពុជា មានសិទ្ធិ និងសេរីភាពដូចប្រជាពលរដ្ឋដទៃទៀត ស្របតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ មន្ត្រីនគរបាលជាតិកម្ពុជា ត្រូវមានភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងមានភាពអង់អាចក្លាហាន ហ៊ានធ្វើពលិកម្មនៅគ្រប់កាលៈទេសៈទាំងអស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។ មន្ត្រីនគរបាលជាតិកម្ពុជា ត្រូវគោរព និងអនុវត្តតាមបញ្ជារបស់ថ្នាក់ដឹកនាំ តាមឋានានុក្រម ក្នុងការបំពេញភារកិច្ចរបស់ខ្លួន៕
✅ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ
☎️ទំនាក់ទំនង 0188200300
👉Telegram Chanel : https://t.me/kticheckpoint
🗺 ទីតាំង (Map) : https://maps.app.goo.gl/HWxU68PC8A1wvTsR7?g_st=ipc