副总理洪玛尼委派代表出席实居省高僧葬礼,并向寺庙捐赠善款,表

分类政务
事件时间2026-09-18
地点实居省
来源柬埔寨国家电视台
发布时间2026/09/18 09:27
详情描述
2026年9月18日,柬埔寨副总理兼公务员部大臣、实居省工作组组长洪玛尼委派代表楚苏班亚(Chhuor Sopanha),前往实居省出席甘多寺(Wat Kandal Dom)住持高僧奔本(Pen Bun)的葬礼。
奔本高僧于2026年9月11日上午8时18分因病圆寂,享年56岁。
在葬礼仪式上,楚苏班亚代表洪玛尼向寺庙转达了哀悼之情,并向当地僧团捐赠了善款。洪玛尼在悼词中表示,奔本高僧的离世是佛教界及广大信众的重大损失。高僧生前致力于佛教事业,在佛学教育、弘法及僧侣人才培养方面作出了贡献,其留下的精神财富将持续影响后人。
📋 简要摘要 ▸
副总理洪玛尼委派代表出席实居省高僧葬礼,并向寺庙捐赠善款,表达对逝者的哀悼及对宗教事业的支持。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តម ឈួរ សុបញ្ញា បាននាំយកសាររំលែកមរណទុក្ខរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងពិធីឈាបនកិច្ចព្រះសព ព្រះធម្មបញ្ញារង្សី ប៉ែន ប៊ុន ព្រះចៅអធិការវត្តកណ្តោលដុំ
ឯកឧត្តម ឈួរ សុបញ្ញា បាននាំយកសាររំលែកមរណទុក្ខរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងបច្ច័យប្រគេន ដល់ព្រះគ្រូអនុគណក្រុងច្បារមន ក្នុងពិធីឈាបនកិច្ចព្រះសព ព្រះធម្មបញ្ញារង្សី ប៉ែន ប៊ុន ព្រះជំនួយការលេខាអនុគណ និងជាព្រះចៅអធិការវត្តកណ្តោលដុំ ដែលបានទទួលអនិច្ចធម្មកាលពីថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:១៨នាទី ក្នុងព្រះជន្មាយុ ៥៦ព្រះវស្សា ដោយព្រះរោគាពាធ។
ក្នុងខ្លឹមសារបានបញ្ជាក់ថា ការទទួលអនិច្ចធម្មរបស់ព្រះអង្គ គឺជាការបាត់បង់ដ៏ក្រៀមក្រំមួយសម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសហគមន៍ពុទ្ធសាសនា ជាពិសេសចំពោះអ្នកដែលធ្លាប់ទទួលព្រះមេត្តា ព្រះឱវាទ និងការដឹកនាំរបស់ព្រះអង្គ។ ពេញមួយព្រះជីវិតជាសមណៈ ព្រះអង្គបានប្រតិបត្តិ និងបំពេញព្រះសកម្មភាពដោយសេចក្តីជ្រះថ្លា និងការលះបង់ ដើម្បីចូលរួមចំណែកក្នុងការថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនា ជាពិសេសក្នុងវិស័យពុទ្ធិកសិក្សា ការផ្សព្វផ្សាយព្រះធម៌ ការអប់រំសីលធម៌ និងការបណ្តុះបណ្តាលធនធានព្រះសង្ឃ។ ទោះបីព្រះអង្គបានយាងចាកចេញពីពិភពលោកនេះទៅហើយក្តី ក៏ព្រះគុណូបការៈ ស្នាព្រះហស្ត និងកុសលកម្មដែលព្រះអង្គបានសាង និងបន្សល់ទុក នឹងនៅជាកេរដំណែលដ៏មានតម្លៃសម្រាប់ព្រះពុទ្ធសាសនា សង្គម និងអ្នកជំនាន់ក្រោយ។ ព្រះអង្គបានយាងចាកទៅ ប៉ុន្តែព្រះគុណ និងគុណតម្លៃនៃព្រះសកម្មភាពរបស់ព្រះអង្គ នឹងនៅស្ថិតស្ថេរក្នុងការចងចាំរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសហគមន៍ជានិច្ច។
ក្នុងឱកាសដ៏សោកសៅនេះ ឯកឧត្តម ឧប