缅甸总统访问金边 考察新使馆选址深化双边关系










分类外交
事件时间2026-09-12 09:00
地点金边
来源CN123
发布时间2026/09/12 10:56
详情描述
2026年9月12日上午9时,缅甸联邦共和国总统敏昂莱在对柬埔寨进行国事访问期间,前往金边考察缅甸驻柬埔寨新使馆选址。该选址位于金边市东阁区(Khan Dangkao)宗艾分区(Sangkat Cheung Aek)的斯雷杰村(Phum Srok Chek)。
陪同考察的人员包括柬埔寨水利与气象部部长托·切塔(Thor Chetha),以及柬埔寨驻缅甸大使郑马尼(Cheng Manith)。
缅甸新使馆的建设旨在深化柬缅两国自1955年建交以来的双边关系,双方外交关系至今已维持71年。该使馆将作为促进两国在东盟框架下区域合作的平台,并致力于拓展经贸与投资领域的往来,以推动两国经济发展及民间交流。
应柬埔寨国王诺罗敦·西哈莫尼的邀请,敏昂莱于2026年9月11日至12日对柬埔寨进行为期两天的国事访问。访问期间,敏昂莱与柬埔寨多位高层领导人举行会晤,旨在进一步巩固两国间的友好合作关系。
📋 简要摘要 ▸
缅甸总统敏昂莱于9月12日访问金边,期间考察了位于棉芷区上丁分区的新使馆选址,并与柬埔寨官员会晤,旨在加强两国在外交及经贸领域的合作。
📋 完整原文 ▸
**ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពសហព័ន្ធមីយ៉ាន់ម៉ា អញ្ជេីញត្រួតពិនិត្យ ទីតាំងថ្មី របស់ស្ថានទូតមីយ៉ាន់ម៉ា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា **
**ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពសហព័ន្ធមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជេីញត្រួតពិនិត្យ ទីតាំងថ្មី របស់ស្ថានទូតមីយ៉ាន់ម៉ា ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការអមដំណេីរទទួលស្វាគមន៍ដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតព្រះរាជាណា ចក្រកម្ពុជា ប្រចាំសហភាពសហព័ន្ធមីយ៉ាន់ម៉ា។ **
**តាមរយៈការសាងសង់នូវអាគារថ្មីនៃ ស្ថានទូតមីយ៉ាន់ម៉ា នៅកម្ពុជានាពេលនេះ គឺជាការបង្ហាញអោយឃេីញពីចំណងមិត្តភាពកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា ។ កម្ពុជា-មីយ៉ាន់ម៉ា បានបង្កេីតទំនាក់ទំនងការទូតផ្លូវការ ចាប់តាំងពីឆ្នាំ១៩៥៥មកម្ល៉េះ ពោលគឺរហូតមកដល់ពេលនេះ មានរយៈពេល៧១ឆ្នាំមកហេីយ ។ ស្ថានទូតនេះ និងជួយសម្រួលដល់ កិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេស តាមរយៈក្របខណ្ឌអាស៊ាន លើសពីនេះ ក៏ជាឱកាសក្នុងការពង្រីក វិស័យពាណិជ្ជកម្ម និងការវិនិយោគ ដែលផ្តល់ផលប្រយោជន៍ដល់ សេដ្ឋកិច្ចទាំងពីរប្រទេសក៏ដូចជាការ ថែរក្សា ទំនាក់ទំនង រវាងប្រជាជន និងប្រជាជនផងដែរ។ **
**គូសបញ្ជាក់ថា តាមការអញ្ជើញរបស់ព្រះករុណា **
**ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម មីង អោងឡាំង (Min Aung Hlaing) ប្រធានាធិបតីសហភាពសហព័ន្ធមីយ៉ាន់ម៉ា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងដំណេីរទស្សនកិច្ចនេះ ឯកឧត្តមប្រធានាធិបតី បានអញ្ជេីញជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំកំពូលៗ របស់កម្ពុជាផងដែរ ដែលនេះជាការបញ្ជាក់អំពីគោលបំណងរួមក្នុងការពង្រឹងបន្ថែម ទៀតនូវចំណងមិត្តភាពដ៏កក់ក្តៅ រវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា។ ក្នុងដំណេីរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី មីង អោងឡាំង នាពេលនេះ គឺជាផ្នែកសំខាន់មួយ ក្នុងការជំរុញមិត្តភាពកម្ពុជា-មីយ៉ាន់ម៉ា កាន់តែរឹងមាំបន្ថែមទៀត៕**