洪玛奈出席PSE组织30周年庆典 累计助学数万名贫困青年







分类社会
事件时间2026-07-02
地点金边
来源柬埔寨勋爵协会
发布时间2026/07/06 14:17
详情描述
2026年7月2日,柬埔寨首相洪玛奈及夫人碧占莫妮出席了在金边举行的“为了孩子的微笑”(PSE)组织成立30周年庆典暨2021-2024学年毕业典礼。柬埔寨勋爵协会副主席洪拉克代表协会主席李永法出席了此次活动。
PSE组织由克里斯蒂安·德帕利埃(Christian des Pallières)与玛丽-弗朗斯·德帕利埃(Marie-France des Pallières)于1996年在柬埔寨创立。该组织为非营利性质,旨在通过基础教育及职业技能培训,帮助贫困儿童摆脱贫困。
自成立以来,PSE每年为约7000名贫困及弱势儿童提供食宿、基础教育及职业技术培训。在过去的30年里,该组织已累计帮助数万名柬埔寨青少年获得职业技能,助力国家人力资源开发及减贫事业。毕业生目前广泛活跃于柬埔寨国内及海外的就业市场,为实现可持续发展目标提供了支持。
📋 简要摘要 ▸
PSE组织庆祝成立30周年,洪玛奈总理出席毕业典礼。该组织自1996年成立以来,每年为约7000名贫困儿童提供食宿及职业技能培训,助力柬埔寨人力资源开发及减贫事业,毕业生广泛活跃于国内外就业市场。
📋 完整原文 ▸
អ្នកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុង ពិធី «អបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស - និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤» កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ និងបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។
សូមបញ្ជាក់ថា អង្គការ PSE ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៦ ដោយលោក គ្រីសស្យង់ (Christian des Pallières) និងលោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ (Marie-France des Pallières)។ ជាអង្គការមិនស្វែងរកប្រាក់ចំណេញ និងបានបង្កើតឡើងក្នុងគោលបំណងជួយដល់កុមារក្រីក្របំផុតដើម្បីឱ្យពួកគេអាចចាកផុតពីភាពក្រីក្រតាមរយៈការអប់រំចំណេះទូទៅ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាមធ្យម PSE បានផ្ដល់ជំនួយប្រចាំឆ្នាំដល់កុមារក្រីក្រ និងងាយរងគ្រោះចំនួនជិត ៧០០០នាក់ ដោយឱ្យពួកគេទទួលបានទាំងការស្នាក់នៅ អាហារ ការអប់រំទាំងចំណេះទូទៅ និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។ ក្រោយបានបញ្ចប់ការបណ្តុះបណ្តាលពីអង្គការ PSE ពួកគេមានសមត្ថភាពអាចបម្រើការងារតាមវិស័យការងារផ្សេងៗក្នុងទីផ្សារពលកម្មកម្ពុជា និងចេញទៅធ្វើការនៅតាមប្រទេសនានាមួយចំនួនទៀតផងដែរ។
ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ PSE បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយគុណភាព និងបានផ្តល់ឱកាសថ្មីដល់កុមារ និងយុវជនកម្ពុជារាប់ម៉ឺននាក់ឱ្យមានអនាគតដែលនេះគឺជាការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។