湄公河海豚再添新丁 2026年新生数量达6只 总数增至118只








分类生态保护
事件时间2026-04-27
地点桔井省
来源柬埔寨农林渔业部
发布时间2026/04/28 08:44
详情描述
2026年4月27日下午15时20分,柬埔寨农林渔业部新闻团队在桔井省芝博雷县森波乡坎皮村的坎皮海豚保护区,发现一只新生湄公河海豚。经渔业总局研究小组、桔井省渔业行政部门及世界自然基金会(WWF)核实,该幼崽出生约3天,健康状况良好,目前正与约6只成年海豚一同活动。
这是2026年内记录到的第6只新生海豚。随着这只幼崽的加入,柬埔寨境内的湄公河海豚总数已增至118只。
农林渔业部对河道巡逻人员、地方当局及民众在保护渔业资源方面的参与表示感谢,并强调政府机构、合作组织与社区的共同努力是实现海豚数量增长的关键。
农林渔业部呼吁渔民及广大民众继续配合,通过维护河流环境及遵守巡逻人员指导,保障幼年海豚的生存安全。如发现海豚踪迹或相关异常情况,民众可及时向渔业部门报告。
📋 简要摘要 ▸
2026年4月27日,在桔井省发现一只新生湄公河海豚,这是今年记录的第6只。目前柬埔寨境内湄公河海豚总数已达118只。农林渔业部呼吁民众共同保护这一国家宝藏,并公布了举报热线以应对非法捕捞及干扰行为。
📋 完整原文 ▸
**កំណើតកូនផ្សោតទន្លេមេគង្គទី៦ នាំមកនូវក្តីសង្ឃឹមសម្រាប់ការអភិរក្សនៅដើមឆ្នាំ២០២៦
========================
**កូនផ្សោតទន្លេមេគង្គទើបកើតថ្មីចំនួន១ក្បាល ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។
សូមជម្រាបថា កូនផ្សោតនេះត្រូវបានរកឃើញដោយក្រុមផលិតព័ត៌មាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង១៥:២០នាទីរសៀល ហើយក៏ត្រូវបានចុះផ្ទៀងផ្ទាត់ដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF ផងដែរ។ កូនផ្សោតនេះមានអាយុប្រមាណ៣ថ្ងៃ មានសុខភាពល្អ និងកំពុងហែលលេងជាមួយក្រុមសត្វផ្សោតពេញវ័យប្រមាណ ៦ក្បាល ផ្សេងទៀត។
នេះគឺជាកូនផ្សោតទី៦ហើយដែលត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦។ តាមរយៈវត្តមានថ្មីនៃកូនផ្សោតនេះ បានធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ចំនួនសរុប ១១៨ក្បាល។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃនេះ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នរដ្ឋ អង្គការដៃគូ និងសហគមន៍មូលដ្ឋាន គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាបាននូវកំណើនសត្វផ្សោតជាបន្តបន្ទាប់។
ទន្ទឹមនឹងលទ្ធផលដ៏គាប់ប្រសើរនេះ ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តកិច្ចសហការ និងចូលរួមការពារសត្វផ្សោតដែលជារតនសម្បត្តិជាតិមានជីវិតរបស់យើង តាមរយៈការចូលរួមថែរក្សាបរិស្ថានទន្លេ និងគោរពតាមការណែនាំរបស់ឆ្មាំទន្លេ ដើម្បីឱ្យកូនផ្សោតតូចៗទាំងនេះអាចធំធាត់ដោយសុវត្ថិភាព។ ការចូលរួមរបស់បងប្អូន គឺជាដង្ហើមរស់របស់សត្វផ្សោតទន្លេមេគង្គ។
ប្រសិនបើបងប្អូនបានប្រទះឃើញសត្វផ្សោត ជាពិសេសកូនផ្សោត សូមរួសរាន់ផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល តាមរយៈលេខទូរស័ព្ទ៖ **០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២** ដើម្បីរួមគ្នាអភិរក្សសត្វផ្សោតទន្លេមេគង្គឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរៀងរហូតតទៅ៕
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ [Website](https://www.maff.gov.kh/) | [Facebook](https://web.facebook.com/maff.gov.kh/) | [Youtube](https://www.youtube.com/@-maff2) | [Telegram](https://t.me/maff_gov_kh)