司法部开展法律咨询培训 提升基层法律服务质量








发布时间2026/09/11 19:15
详情描述
9月10日至11日,柬埔寨司法部下属非庭审纠纷解决与法律援助司,联合“妇女和平组织”举办了为期两天的法律咨询技能培训。此次培训由司法部国务秘书波索潘(Poch Sophorn)及民事事务总局局长永帕洛(Yom Pharot)主持,共有30名相关部门官员及志愿律师参加。
培训旨在提升法律援助人员的专业能力与职业素养,核心内容涵盖法律咨询技巧、法律援助标准操作程序(SOP)及职业道德规范。参训人员重点学习了如何进行案件访谈、问题分析、法律咨询提供、方案选择及法律计划制定。培训要求服务人员在工作中以申请人为中心,尊重其权利、尊严及意愿,确保法律援助服务规范化。
普通民众如需获取法律援助,可直接联系司法部下属的法律援助部门进行咨询。
📋 简要摘要 ▸
柬埔寨司法部与非政府组织合作,于9月10日至11日举办法律咨询技能培训,旨在规范法律援助服务,确保符合标准操作程序及职业道德。
📋 完整原文 ▸
នាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី សហការជាមួយ អង្គការនារីដើម្បីសន្តិភាព បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញគន្លឹះ នៃការផ្តល់សេវាប្រឹក្សាយោបល់ផ្នែកច្បាប់ ជូនដល់មន្ត្រី និងមេធាវីស្ម័គ្រចិត្តប្រចាំ គម្រោងផ្តល់សេវាប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ
=====================
នៅថ្ងៃទី ១០-១១ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, នាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី សហការជាមួយ អង្គការនារីដើម្បីសន្តិភាព បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញគន្លឹះ នៃការផ្តល់សេវាប្រឹក្សាយោបល់ផ្នែកច្បាប់ ជូនដល់មន្ត្រី និងមេធាវីស្ម័គ្រចិត្តប្រចាំគម្រោងផ្តល់សេវាប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី និងដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រី នៃនាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ និងមេធាវីស្ម័គ្រចិត្តប្រចាំគម្រោង សរុបចំនួន ៣០ រូប។
សូមគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលរយៈពេល ២ ថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណេះដឹង ជំនាញ និងឥរិយាបថរបស់អ្នកផ្តល់សេវា ក្នុងការសម្ភាស, វិភាគបញ្ហា, ផ្តល់ប្រឹក្សា, បង្ហាញជម្រើស និងរៀបចំផែនការផ្នែកច្បាប់ ដោយផ្តោតយកជាគោលលើបុគ្គលស្នើសុំជំនួយ, ការគោរពសិទ្ធិ, សេចក្តីថ្លៃថ្នូរ, និងឆន្ទៈរបស់អ្នកស្នើសុំ ដោយធានាការអនុវត្តស្របតាមស្តង់ដាប្រតិបត្តិ (SOP) និងក្រមសីលធម៌វិជ្ជាជីវៈ។