NSSF举办高棉传统新年祈福仪式
分类政务新闻
事件时间2026年4月9日星期四下午
地点金边NSSF总部
来源柬埔寨社保
发布时间2026/04/10 07:36
详情描述
NSSF总干事孟洪率领全体官员在金边总部举行了传统新年诵经祈福仪式,旨在祈求吉祥如意并弘扬高棉传统文化。
📋 完整原文 ▸
[Video] ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃ បេឡាជាតិសន្តិសុខសង្គម រៀបចំពិធីសូត្រមន្តលើករាសី ជាកិច្ចអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦។
ថ្នាក់ដឹកនាំបានធ្វើកិច្ចនមស្ការព្រះរតនត្រ័យ ថ្វាយគ្រឿងសក្ការបូជា ទេយ្យទាន និង ទេយ្យវត្ថុ ដល់ព្រះសង្ឃ ព្រមទាំងនិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ពុទ្ធជ័យមង្គល សិរីសួស្តី វិបុលសុខ សមាទានសីលទៅតាមគន្លងទំនៀមទម្លាប់ប្រពៃណីខ្មែរ និងព្រះពុទ្ធសាសនា។ ព្រះសង្ឃបាននិមន្តប្រោះព្រំទឹកមន្ត ដើម្បីបណ្តេញគ្រោះចង្រៃទាំងពួងផងដែរ៕