金边一男子因妻子沉迷赌博不顾家,争吵中将其殴打致昏迷

分类社会新闻
事件时间2026年4月8日晚9点左右
地点金边市森速区奥贝克昂分区特本楚村
来源今夜
发布时间2026/04/09 21:57
详情描述
金边森速区一名男子因不满妻子沉迷赌博且不顾家庭饮食,在争吵中用塑料椅将妻子殴打至昏迷,目前男子已被警方拘留。
📋 完整原文 ▸
⭕️ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូ រស់នៅមិនសូវចុះសម្រុងនឹងគ្នា ចេះតែកើតរឿងរកាំរកូស ឈ្លោះប្រកែកគ្នាជាញឹកញាប់ ដោយសារស្ត្រីជាប្រពន្ធ ចូលចិត្តលេងបៀ មិនសូវនឹកនារឿងបាយទឹកប្តីនិងកូន ហើយបុរសជាប្តីតែងណែនាំ ស្តីបន្ទោសដែរ តែប្រពន្ធមិនស្តាប់ ម៉្ងៃៗរវល់តែវក់លេងបៀ លុះចុងក្រោយ បុរសជាប្តីបានត្រឡប់មកដល់ផ្ទះឃ្លានបាយ ក៏បើកឆ្នាំងបំណងដួសបាយស៊ី តែមិនឃើញមានបាយក៏ផ្ទុះកំហឹងឈានដល់ហិង្សាវាយប្រពន្ធរហូតដល់សន្លប់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកបុរសជាប្តី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅសាកសួរ។ ករណីអំពើហិង្សា ប្តីវាយប្រពន្ធសន្លប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រហែល ៩យប់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យដែលវាយប្រពន្ធសន្លប់ មានឈ្មោះ រក្សា អាយុ ៣០ឆ្នាំ មុខរបររើសអេតចាយ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានកូនតូច ចំនួន២នាក់ ក្នុងបន្ទុក ស្នាក់នៅបន្ទប់ជួល ជាន់ទី២ ក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឮសំឡេងប្តីប្រពន្ធខាងលើ ឈ្លោះគ្នាតឹងសរសៃក តែមិនដឹងថាឈ្លោះរឿងអ្វីទេ ស្រាប់តែបន្តិចក្រោយមក ឃើញបុរសជាប្តីស្ទុះទៅវាយប្រពន្ធទាំងកម្រោលដោយប្រើកៅអីជ័រវាយសន្ធាប់ បណ្តាលឱ្យស្ត្រីជាប្រពន្ធសន្លប់ស្តូកតែម្តង។ តាមប្រភពយុវតីម្នាក់ដែលស្នាក់នៅបន្ទប់ជួលក្បែរស្ត្រីរងគ្រោះ បានបង្ហើបប្រាប់ថា ប្តីប្រពន្ធខាងលើ កន្លងមកឧស្សាហ៍ទាស់សម្តីគ្នាណាស់ គ្រាន់តែមិនមានអំពើហិង្សាដូចលើកនេះឡើយ។ ប្តីប្រពន្ធទាំងពីរ មានការងារធ្វើរៀងខ្លួន ដោយបុរសជាប្តីប្រកបរបរដើររើសអេតចាយ ចំណែកប្រពន្ធក៏ចេញទៅធ្វើការងារដែរ ប៉ុន្តែស្ត្រីជាប្រពន្ធឱ្យតែត្រឡប់មកពីធ្វើការវិញ តែងតឬលេងបៀជាប្រចាំ ទើបធ្វើឱ្យប្តីខឹងព្រោះលុយរកបានមិនសល់ ណាមួយប្រពន្ធវក់លេងបៀ មិនសូវគិតគូររឿងបាយទឹកប្តីនិងកូន ទើបប្តីចេះតែស្តីបន្ទោស និងណែនាំប្រពន្ធឱ្យឈប់លេងតែប្រពន្ធមិនស្តាប់ ធ្វើឱ្យកើតជាជម្លោះជាញឹកញាប់ តែកន្លងមកបុរសជាប្តីមិនដែលប្រើហិង្សាលើប្រពន្ធទេ។ ប្រភពដដែលបន្តថា លុះមកដល់យប់កើតហេតុ ពេលបុរសជាប្តីមកដល់ផ្ទះឃ្លានបាយក៏ទៅបើកឆ្នាំងដើម្បីដួសបាយតែមិនឃើញមានបាយមានតែបាយកក១ដុំក្រៀមផ្អេះ ឯម្ហូបក៏មិនឃើញមាន ក៏ដើរទៅហៅប្រពន្ធដែលកំពុងអង្គុយលេងបៀជាមួយអ្នកជិតខាងឱ្យដាំបាយ តែប្រពន្ធនិយាយថា “ចុះឯងនៅផ្ទះ មិនដាំហូបទៅ!” ធ្វើឱ្យបុរសជាប្តីខឹងសម្បា រហូតផ្ទុះហិង្សាស្ទុះដាល់ប្រពន្ធវាយតប់ជាច្រើនដៃ រួចទាញកៅអីជ័រវាយប្រពន្ធថែមទៀត រហូតដល់ស្ត្រីជាប្រពន្ធដួលសន្លប់ស្តូកតែម្តង។ ក្រោយកើតហេតុ បងប្អូនប្រជាពលរដ្ឋ បានជួយរឺតច្របាច់សង្គ្រោះបឋាម និងទំនាក់ទំនងហៅរថយន្តសង្គ្រោះមកដឹកស្ត្រីរងគ្រោះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកបុរសជាប្តីត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕
ប្រភព : Khmer News
**————————————**
👉🏻មានទទួល** Sponsor **និង** **ផ្សាយពាណិជ្ជកម្មក្នុងតម្លៃសមរម្យ** **ទំនាក់ទំនងតាម** Telegram : ****069731508**** / **
📍**https://t.me/Cigarettesafters3x0910**