磅湛省榴莲生产者协会正式成立 规范化管理提升出口品质










分类农业
事件时间2026-06-05
地点磅湛
来源柬埔寨商务部
发布时间2026/06/08 16:24
详情描述
2026年6月5日上午,磅湛省举行了“磅湛榴莲生产者与商贩协会”成立大会。柬埔寨商务部国务秘书金速坤出席并主持会议。出席人员还包括磅湛省副省长劳占利、商务部知识产权局局长苏威嘉,以及当地商业、工业、科技、旅游部门负责人、各县长、榴莲种植户、收购商及相关代表。
此次大会旨在通过制定统一的管理章程与规范,对榴莲的生产及贸易流程进行标准化管理。会议期间,与会代表共同审议并表决通过了协会章程及相关管理准则,旨在提升当地榴莲产业的整体竞争力与品质。
大会通过投票选举产生了协会执行委员会,包括1名主席、2名副主席以及8名执行委员,负责协会的日常运营与管理工作。
📋 简要摘要 ▸
磅湛省成立榴莲生产者与商贩协会,旨在通过制定统一管理章程与选举执行委员会,规范榴莲生产与贸易流程,提升当地榴莲产业竞争力。
📋 完整原文 ▸
ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីបើកមហាសន្និបាត កំណើតដំបូងរបស់សហគមន៍ផលិតករ និងអាជីវករទុរេនបែកអន្លូង(ស.ទ.ប)
...
(កំពង់ចាម)៖ នាព្រឹកថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីបើកមហាសន្និបាតកំណើតដំបូងរបស់សហគមន៍ ផលិតករ និងអាជីវករទុរេនបែកអន្លូង(ស.ទ.ប) ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡោ ចាន់លី អភិបាលរង និងជាតំណាងរបស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ប្រធានមន្ទីរទេសចរណ៍ អភិបាលស្រុក តំណាងសហគមន៍ អាជីវករ អ្នកប្រមូលទិញ អ្នកដាំដុះទុរេន ជាច្រើនរូប។
មហាសន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យនិងអនុម័តលើសេចក្តីព្រាងបទបញ្ជារួម គ្រប់គ្រងការប្រើប្រាស់ និងលក្ខន្តិកៈរបស់សហគមន៍ផលិតករនិងអាជីវករទុរេនបែកអន្លូង ព្រមទាំងរៀបចំបោះ ឆ្នោតជ្រើសរើសគណៈកម្មាការប្រតិបត្តិរបស់សហគមន៍ផលិតករ និងអាជីវករទុរេនបែកអន្លូង។
ជាលទ្ធផល អង្គសន្និបាតកំណើតដំបូង បានបោះឆ្នោតអនុម័តយល់ព្រមទៅលើ ១. លក្ខន្តិកៈរបស់សហគមន៍ផលិតករនិងអាជីវករទុរេនបែកអន្លូង; ២. បទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ របស់សហគមន៍ និង ៣. ជ្រើសរើសប្រធាន១រូប និងអនុប្រធាន ២រូប និងសមាជិក សមាជិកា គណៈកម្មាការប្រតិបត្តិសហគមន៍ចំនួន ៨រូប៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))