洪玛尼慰问实居省贡比西县产假教师 赠送慰问金及礼品
分类政务
事件时间2026-05-14
地点金边甘密医院
来源洪玛尼官方频道
发布时间2026/05/16 18:19
详情描述
受副总理兼实居省政府工作组组长洪玛尼委托,工作组代表李纳武前往金边甘密医院,慰问实居省贡比西县洪森柴河中学产假教师缪辛斯雷拉。代表团转达了洪玛尼的问候,并赠送了婴儿用品、礼品及慰问金,以表达对基层教育工作者的关怀。
📋 完整原文 ▸
ឯកឧត្តម លីណាវុឌ្ឍ ក្រុមការងារវិស័យអប់រំ ខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានចុះសួរសុខទុក្ខ និងចូលរួមអបអរសាទរអ្នកគ្រូ មឿង ស៊ិនស្រីរ័ត្ន បង្រៀននៅវិទ្យាល័យ ហ៊ុន សែន ជ្រៃហូរព្នៅ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្រាលបានកូនស្រី ១នាក់ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។បច្ចុប្បន្នអ្នកគ្រូបានកំពុងសម្រាកនៅមន្ទីរកាល់ម៉ែត្រ។
ក្នុងដំណើរចុះសួរសុខទុក្ខនេះ ឯកឧត្តម និងក្រុមការងារក៏បាន ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងវត្ថុអនុស្សាវរីយ៍ជាឃិតទារកប៉ាម៉ានីដ៏ស្រស់ស្អាត នំស្រួយលីលី១កញ្ចប់និងថវិកាជូនដល់អ្នកគ្រូដែលកំពុងសម្រាកលំហែមាតុភាពនៅមន្ទីរពេទ្យផងដែរ។
ថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦៕