国公捷强经济特区获5.67亿投资 新增3000个就业岗位
分类经济
事件时间2026-06-27
地点国公省
来源柬埔寨发展合作委员会
发布时间2026/06/27 16:47
详情描述
2026年6月27日,柬埔寨发展理事会(CDC)秘书长谢武迪率团前往国公省,实地考察国公捷强经济特区,以评估该区域的开发进度与投资现状。该特区位于国公省斯雷安贝尔县的翁楚村、普朗村、崩普拉乡及楚斯瓦乡。
国公捷强经济特区于2024年成立。经过两年多的建设,目前已完成总面积45%的开发工作,配套基础设施包括电力网络、蓄水池、净水厂及员工宿舍等。
截至目前,该特区已吸引76个投资项目,总投资额达5.67亿美元。其中,35个项目已正式投产,另有41个项目处于建设阶段。已投产项目目前共吸纳当地及外省劳动力5000人。
随着产业规模扩大,特区内以家具制造为主的产业集群对劳动力需求持续增长,目前急需额外招聘3000名工人。相关岗位提供的月薪待遇不低于350美元。
📋 简要摘要 ▸
国公捷强经济特区自2024年成立以来,已开发45%土地,吸引76个投资项目,总额达5.67亿美元。目前35个项目已投产,吸纳5000名工人,并急需额外3000名劳动力,主要集中在家具制造产业,提供月薪$350以上待遇。
📋 完整原文 ▸
វឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង (ស្ថិតក្នុងភូមិអូរជ្រៅ ភូមិផ្លោង ឃុំបឹងព្រាវ និងភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង) និងសកម្មភាពវិនិយោគនៃចង្កោមឧស្សាហកម្មផលិតគ្រឿងសង្ហារឹមនៅក្នុងតំបន់នេះ
៚៚៚
តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង៖ ព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹកនាំគណៈប្រតិភូ គ.វ.ក. បំពេញទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ក្នុងគោលបំណងដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃការអភិវឌ្ឍ និងការវិនិយោគនៅក្នុងតំបន់នេះ។ ដំណើរទស្សនកិច្ចនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងរីករាយក្រៃលែងពីសំណាក់អ្នកអភិវឌ្ឍន៍តំបន់ វិនិយោគិន រួមទាំងមន្ត្រីដែលជាតំណាងក្រសួង-ស្ថាប័ននានា ប្រចាំនៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង។
តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ជាតំបន់សេដ្ឋកិច្ចពិសេសមួយដែលមានទំហំផ្ទៃដីធំ និងមានសន្ទុះលឿនក្នុងការអភិវឌ្ឍបន្ទាប់ពីបានបង្កើតឡើងនៅឆ្នាំ២០២៤ ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដោយស្វាហាប់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង ក្នុងអំឡុងពេលជាង២ឆ្នាំ តំបន់សេដ្ឋកិច្ចពិសេសនេះបានធ្វើការអភិវឌ្ឍលើផ្ទៃដីប្រមាណ៤៥% នៃផ្ទៃដីសរុបដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញអគ្គិសនី អាងស្តុកទឹក រោងចក្រផលិតទឹកស្អាត និងកន្លែងស្នាក់នៅបុគ្គលិកកម្មករ ។ ល ។ និងទទួលបានការវិនិយោគចំនួន ៧៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ៥៦៧លានដុល្លារអាមេរិក ក្នុងនោះ គំរោងចំនួន ៤១ កំពុងសាងសង់ និងគំរោងចំនួន ៣៥ ទៀតបាននិងកំពុងដំណើរការសកម្មភាពរបស់ខ្លួនដែលបានស្រូបទាញកំលាំងពលកម្មក្នុងស្រុកសរុបចំនួនជាង ៥.០០០ នាក់ ហើយកំពុងមានតម្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ៣.០០០នាក់ទៀតផងដែរ។ សកម្មភាពវិនិយោគទាំងនេះបាននិងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដែលបាននាំមកនូវចង្កោមឧស្សាហកម្មថ្មីៗជាពិសេសឧស្សាហកម្មផលិតគ្រឿងបង្គំសង្ហារឹម និងផលិតផលគ្រឿងសង្ហារឹម ដែលផ្តល់ការងារនិងប្រាក់បៀវត្សសមរម្យ (មិនក្រោម៣៥០ដុល្លារអាមេរិកក្នុងមួយខែ) ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋមកពីបណ្តាខេត្តឆ្ងាយៗផងដែរ។ វឌ្ឍនភាពនៃការរីកចម្រើនលូតលាស់នៃតំបន់សេដ្ឋកិច្ចពិសេសនេះ ក៏ជាការបង្ហាញពីជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលទោះបីក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ក៏ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅតែបោះជំហានទៅមុខឥតឈប់ឈរ។
🌐 Follow Us
🧭 [Website (CIB](https://cib-cdc.gov.kh/en)) | 👨💻 [Facebook](https://www.facebook.com/cib.cdc.cambodia/)| 💳 [Telegram](https://t.me/cib_cdc_cambodia)