ACMECS旅游部长会议通过2026-2028行动计划 旨在










事件时间2026-08-27
地点胡志明市
来源柬埔寨旅游部
发布时间2026/08/28 17:57
详情描述
2026年8月27日,第7届ACMECS(伊洛瓦底江-湄南河-湄公河经济合作战略)旅游部长会议在越南胡志明市举行。柬埔寨旅游部部长胡哈率领代表团出席会议,与来自老挝、缅甸、泰国及越南的部长级代表共同商讨区域旅游合作事宜。
此次会议旨在落实ACMECS区域经济合作精神,通过加强成员国间的旅游协作,推动旅游目的地互联互通,提升区域旅游业的可持续发展能力与竞争力。会议期间,五国代表审议并通过了《ACMECS旅游合作联合行动计划(2026-2028年)》及会议联合声明。
该行动计划明确了多项优先发展领域,包括共同开发与连接旅游产品、联合开展市场推广、加强旅游人力资源开发、推动旅游业数字化转型以及促进可持续旅游发展。
五国代表达成共识,将通过制定联合旅游套餐、强化成员国间的交通与旅行互联互通、共同推广ACMECS旅游目的地,并鼓励私营部门及国际伙伴参与,以增加区域内及来自第三国的游客流量。此举旨在进一步促进成员国间的旅游、贸易与投资合作,实现区域经济增长。
📋 简要摘要 ▸
第7届ACMECS旅游部长会议在胡志明市举行,会议正式批准2026-2028年联合行动计划,旨在通过加强成员国间合作及吸引第三国游客,促进区域旅游业复苏与增长。
📋 完整原文 ▸
[English Below]
កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS លើកទី៧ បានអនុម័តលើផែនការសកម្មភាពរួមឆ្នាំ២០២៦-២០២៨ សំដៅបង្កើនភ្ញៀវទេសចរជាតិរវាងប្រទេសសមាជិក និងភ្ញៀវទេសចរអន្តរជាតិពីប្រទេសទី៣
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី២០ (ITE-HCMC 2026) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS លើកទី៧ ដោយមានការចូលរួមពីឯកឧត្តម និងលោកជំទាវរដ្ឋមន្រ្តី និងជាតំណាងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS លើកទី៧ នេះ គឺជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃប្រទេសសមាជិក ACMECS ទាំងប្រាំ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ស្របតាមស្មារតីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ ACMECS ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសសមាជិក ជំរុញការតភ្ជាប់គោលដៅទេសចរណ៍រួម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងភាពប្រកួតប្រជែងរបស់តំបន់ ACMECS។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងប្រាំ បានកត់សម្គាល់របាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីទេសចរណ៍ ACMECS លើកទី៧ និងបានអនុម័តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ACMECS ឆ្នាំ២០២៦-២០២៨ ព្រមទាំងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS លើកទី៧ ដែលផែនការសកម្មភាពរួមនេះ បានកំណត់វិស័យអាទិភាពសំខាន់ៗ រួមមាន ការអភិវឌ្ឍ និងការតភ្ជាប់ផលិតផលទេសចរណ៍រួម ការផ្សព្វផ្សាយទីផ្សារទេសចរណ៍រួម ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។
តាមរយៈកិច្ចប្រជុំអន្តរជាតិប្រកបដោយផ្លែផ្កានេះ ភាគីទាំងប្រាំ បានឯកភាពបន្តជំរុញការអនុវត្តចក្ខុវិស័យ តាមរយៈការរៀបចំកញ្ចប់ទេសចរណ៍រួម ការពង្រឹងការតភ្ជាប់ការធ្វើដំណើរ និងការដឹកជញ្ជូនរវាងប្រទេសសមាជិក ការផ្សព្វផ្សាយរួមនូវគោលដៅទេសចរណ៍ ACMECS ការពង្រឹងសមត្ថភាពធនធានមនុស្ស និងការជំរុញការចូលរួមរបស់វិស័យឯកជន និងដៃគូអន្តរជាតិ ដើម្បីបង្កើនលំហូរភ្ញៀវទេសចរជាតិ និងពីប្រទេសទី៣ ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងរួមសម្រាប់ប្រទេស និងប្រជាជននៃប្រទេសសមាជិក។
កម្មវិធីទី១៣ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម
ទីក្រុងហូជីមិញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។