金边当局安置7名流浪人员 提供住所与工作机会
分类社会
事件时间2026-09-10
地点金边棉芷区
来源CN123
发布时间2026/09/10 11:39
详情描述
2026年9月10日,金边市当戈区(Khan Dangkao)当局对7名流浪人员进行了救助。这7名人员自称来自班迭棉吉省蒙哥波雷县罗哈德德乡,此前一直露宿在金边市当戈区斯潘特莫分区的一处空地上。
当地政府官员在获悉情况后前往现场,向这7人发放了生活物资。为了改善他们的生活条件,当局已介入协调,为他们寻找合适的住所,并协助寻找就业岗位,以确保他们能够通过劳动获得收入,维持日常生计。
📋 简要摘要 ▸
金边棉芷区当局对7名来自班迭棉吉省的流浪人员进行救助,不仅提供生活物资,还积极协调住所及就业岗位,帮助其融入城市生活。
📋 完整原文 ▸
អាជ្ញាធរខណ្ឌដង្កោ ចុះជួបជនភៀសខ្លួន ៧នាក់ ដែលមកពីខេត្តបន្ទាយមានជ័យ និងជួយរកទីជម្រក ព្រមទាំងការងារឱ្យធ្វើ
(ភ្នំពេញ)៖ ជនភៀសខ្លួនចំនួន ៧នាក់ ដែលអះអាងថា បានធ្វើដំណើរមកពីឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ហើយកំពុងស្នាក់នៅលើដីវាលមួយកន្លែងក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរចុះទៅជួបផ្ទាល់ និងយកអំណោយមួយចំនួនទៅប្រគល់ជូននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសចុះជួបនេះ អាជ្ញាធរបានយកចិត្តទុកដាក់ចំពោះជីវភាព និងសុវត្ថិភាពរបស់ពួកគាត់ ដោយបានសម្របសម្រួល រកទីកន្លែង និងបន្ទប់ជួលសម្រាប់ស្នាក់នៅ ព្រមទាំងជួយ ស្វែងរកការងារឱ្យពួកគាត់ធ្វើ ដើម្បីអាចមានចំណូល និងមានលទ្ធភាពរៀបចំជីវភាពរស់នៅប្រចាំថ្ងៃ។
ការចុះជួយផ្ទាល់ និងដោះស្រាយបញ្ហាជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនេះ គឺជាសកម្មភាពមនុស្សធម៌មួយដែលគួរឱ្យកោតសរសើរ ជាពិសេសការជួយឱ្យពួកគាត់មាន ទីជម្រកសមរម្យ និងមុខរបររកចំណូល មិនមែនត្រឹមតែការផ្តល់ស្បៀងអាហារប៉ុណ្ណោះទេ។
សូមថ្លែងអំណរគុណចំពោះ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចុះយកចិត្តទុកដាក់ និងជួយសម្របសម្រួលដល់ជនភៀសខ្លួនទាំង ៧នាក់ ឱ្យទទួលបានការថែទាំ និងទីជម្រកសមរម្យ។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងគ្រាលំបាក។
សូមអរគុណចំពោះអាជ្ញាធរ ដែលមិនទុកឱ្យពួកគាត់នៅឯកោលើដីវាល និងបានជួយរកដំណោះស្រាយជាក់ស្តែងសម្រាប់ជីវិតរបស់ពួកគាត់៕