环境部部长昂速帕勒在AIPA论坛上指出,柬埔寨极易受气候变化

分类经济
事件时间2026-08-26
地点金边
来源柬埔寨国家电视台
发布时间2026/08/26 09:21
详情描述
2026年8月26日,柬埔寨环境部部长昂速帕勒在金边出席东盟议会联盟(AIPA)举办的“气候韧性粮食系统与负责任农业投资”多方对话论坛时表示,柬埔寨是极易受气候变化影响的国家。若不采取有效应对措施,预计到2050年,气候变化可能导致柬埔寨国内生产总值(GDP)损失约9.8%。
昂速帕勒指出,柬埔寨经济高度依赖农业、渔业、旅游业及制造业,而这些行业均属于气候敏感型领域。他强调,和平是实现可持续发展及有效应对全球气候变化的基础。目前,柬埔寨政府正致力于推动可持续发展,并积极履行《巴黎协定》,已正式提交第三份国家自主贡献方案,以应对气候挑战。
📋 简要摘要 ▸
环境部部长昂速帕勒在AIPA论坛上指出,柬埔寨极易受气候变化影响,若不采取措施,2050年GDP可能损失9.8%,政府正积极推动绿色转型。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: កម្ពុជា លើកឡើងនូវចំណុចគន្លឹះលើការផ្សារភ្ជាប់គ្នា រវាងសន្តិភាព សន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ ក្នុងវេទិកាកិច្ចសន្ទនាពហុភាគីពាក់ព័ន្ធរបស់សភាអាស៊ាន(AIPA)
ភ្នំពេញ ៖ «ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ ដែលអាចកាត់បន្ថយ ផលិតផលក្នុងស្រុកសរុប ប្រមាណ ៩,៨% នៅឆ្នាំ ២០៥០។ សេដ្ឋកិច្ចរបស់កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យ ដែលងាយរងគ្រោះ ដោយការប្រែប្រួលអាកាសធាតុ ដូចជាកសិកម្ម នេសាទ ទេសចរណ៍ និងផ្នែកផលិតកម្ម។» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងវេទិកា «កិច្ចសន្ទនាពហុភាគីពាក់ព័ន្ធរបស់សភា ស្តីពីប្រព័ន្ធស្បៀងអាហារដែលធន់នឹងអាកាសធាតុ និងការវិនិយោគកសិកម្មប្រកបដោយការទទួល ខុសត្រូវ៖ ជំរុញរបៀបវារៈ ASEAN RAI ដែលរៀបចំដោយ អន្តរសភាអាស៊ាន (AIPA) ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភាជាតិ រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា សន្តិភាព ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកសាងនាពេលកន្លងមក គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបជាសកល ប្រកបដោយប្រសិទ្ធភាព ចំពោះការប្រែប្រួលអាកាសធាតុ។ សព្វថ្ងៃនេះ ក្រោមការដឹកនាំ ដ៏មានចក្ខុវិស័យច្បាស់លាស់ របស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងឱកាសនោះ ឯកកឧត្តម បានថ្លែងផងដែរថា ក្នុងនាមជាភាគីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ប្រទេសកម្ពុជាបាន ដាក់ជូនជាផ្លូវការ នូវការចូលរួមចំណែកជាតិ លើកទីបីរបស់ខ