洪玛尼主持三省青年联合会年会 聚焦乡村奖学金

洪玛尼主持三省青年联合会年会 聚焦乡村奖学金
洪玛尼主持三省青年联合会年会 聚焦乡村奖学金
洪玛尼主持三省青年联合会年会 聚焦乡村奖学金
洪玛尼主持三省青年联合会年会 聚焦乡村奖学金
洪玛尼主持三省青年联合会年会 聚焦乡村奖学金
洪玛尼主持三省青年联合会年会 聚焦乡村奖学金
洪玛尼主持三省青年联合会年会 聚焦乡村奖学金
洪玛尼主持三省青年联合会年会 聚焦乡村奖学金
洪玛尼主持三省青年联合会年会 聚焦乡村奖学金
洪玛尼主持三省青年联合会年会 聚焦乡村奖学金
1/10
分类政务
事件时间2026-11-21
地点马德望
来源柬埔寨青年联盟
发布时间2026/11/21 17:46

详情描述

11月21日下午,副首相兼柬埔寨青年联合会主席洪玛尼在马德望省阿丽亚会议中心主持闭幕会,总结波罗勉、马德望、卜迭棉芷三省青年联合会2026年度工作并部署2027年方向,同时审议奖学金事务。会议提出提升乡村青年能力、扩大高等教育奖学金覆盖面,以配合联合会既定目标与愿景。
📋 完整原文 ▸
**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៧ របស់ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងការងារអាហារូបករណ៍** **នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៧ របស់ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងការងារអាហារូបករណ៍។ ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត អារិយ៉ា ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធាន ស.ស.យ.ក. ឯកឧត្តមសមាជិកគណៈអចិន្ត្រៃយ៍ ឯកឧត្តម ប្រធាន អនុប្រធាន ស.ស.យ.ក. ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. ខេត្តទាំង៣ សរុបប្រមាណ ៧៩៦រូប។** ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកជួយការងារ ស.ស.យ.ក. ខេត្តព្រៃវែង ខេត្តបាត់ដំបង និងបន្ទាយមានជ័យ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី និងបានធ្វើរបាយការណ៍សង្ខេបស្ដីពីសមិទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តរបស់ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងការងារអាហារូបករណ៍ ជូនទៅថល់ឯកឧត្តមប្រធាន ស.ស.យ.ក. និងអង្គប្រជុំ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាខេត្ត ព្រមទាំងក្រុមការងារអាហារូបករណ៍ ដែលបានខិតខំប្រឹងប្រែងដឹកនាំ ផ្ដល់អនុសាសន៍ណែនាំ តម្រង់ទិស និងចូលរួមដោយផ្ទាល់ រហូតសម្រេចបានការងារគួរជាទីមោទនៈជាច្រើនសម្រាប់ ស.ស.យ.ក. និងសង្គមជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលនានារបស់ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ នាពេលកន្លងមក ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយគណៈកម្មាធិការកណ្ដាល និងរចនាសម្ព័ន្ធទូទាំងប្រទេស ក្នុងការពង្រឹកកិត្យានុភាពរបស់ ស.ស.យ.ក. និងការជំរុញសកម្មភាពយុវជនក្នុងបុព្វហេតុសង្គមជាតិ។ ឯកឧត្តមក៏បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាខេត្ត ឱ្យបន្តពង្រឹង និងពង្រីកសមាជិកភាព ពង្រឹងការគ្រប់គ្រងទិន្នន័យសមាជិក និងលើកកម្ពស់ការយល់ដឹងរបស់សមាជិកអំពីបេសកកម្មរបស់ខ្លួន ព្រមទាំងជំរុញការអនុវត្តផែនការសកម្មភាពស្របតាមផែនការយុទ្ធសាស្ត្រឆ្នាំ២០២៣–២០២៨។ ឯកឧត្តមប្រធាន ក៏បានលើកទឹកចិត្តឲ្យបន្តអភិវឌ្ឍសមត្ថភាពយុវជន និងផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាដល់យុវជនដែលមានសក្តានុពល ជាពិសេសយុវជននៅតំបន់ជនបទ ដើម្បីរួមចំណែកបង្កើនប្រសិទ្ធិភាព គោលបំណង និងចក្ខុវិស័យរបស់ ស.ស.យ.ក. ក្នុងបុព្វហេតុជាតុមាតុភូមិ។