马克龙14日访柬 将签28份协议 涉太空能源国防

分类外交
事件时间2026-11-14
地点金边
来源1分钟新闻
发布时间2026/11/13 15:43
详情描述
据法国情报在线报道,法国总统马克龙将于11月14日至16日对柬埔寨进行国事访问,期间柬法预计签署至少28份协议与谅解备忘录,恰逢柬埔寨主办第20届法语国家组织峰会。合作聚焦太空与地球观测、能源、国防、机场与航空安全四大领域:空客拟合作民用卫星图像培训,法国电力公司参与能源议题,国防侧重军官培训,法方企业另就机场管理与航空安全寻求洽谈。
📋 完整原文 ▸
គេហទំព័រ Intelligence Online របស់បារាំងបានរាយការណ៍ថា កម្ពុជា និងបារាំងគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុស្សរណៈយោគយល់គ្នា និងឯកសារយ៉ាងតិច ២៨ ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៦ វិច្ឆិកា ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
តាមប្រភពដដែល កិច្ចសហប្រតិបត្តិការ និងការពិភាក្សានឹងផ្តោតលើវិស័យសំខាន់ៗចំនួន ៤ រួមមាន អវកាសនិងការសង្កេតផែនដី ថាមពល ការពារជាតិ និងអាកាសយានដ្ឋាននិងសន្តិសុខអាកាសចរណ៍។ ក្នុងនោះ ក្រុមហ៊ុន Airbus គ្រោងសហការបណ្តុះបណ្តាលជំនាញរូបភាពផ្កាយរណបសម្រាប់ប្រើប្រាស់ស៊ីវិល ខណៈក្រុមហ៊ុន EDF គ្រោងចុះហត្ថលេខាលើគម្រោងវារីអគ្គិសនីបូមទឹកស្តុកទុក ដែលមានទុនវិនិយោគលើសពី ១ពាន់លានអឺរ៉ូ។
ផ្នែកការពារជាតិ កិច្ចសហប្រតិបត្តិការនឹងផ្តោតលើការបណ្តុះបណ្តាលនាយទាហាន ចំណែកវិស័យអាកាសចរណ៍ ក្រុមហ៊ុនបារាំងកំពុងស្វែងរកឱកាសពិភាក្សាអំពីការគ្រប់គ្រង និងសន្តិសុខអាកាសយានដ្ឋាន។
[**Join AMS One-minute**](https://t.me/ams1minute)