日本驻柬新任公使拜会司法部 商讨司法领域合作

日本驻柬新任公使拜会司法部 商讨司法领域合作
日本驻柬新任公使拜会司法部 商讨司法领域合作
日本驻柬新任公使拜会司法部 商讨司法领域合作
日本驻柬新任公使拜会司法部 商讨司法领域合作
日本驻柬新任公使拜会司法部 商讨司法领域合作
日本驻柬新任公使拜会司法部 商讨司法领域合作
日本驻柬新任公使拜会司法部 商讨司法领域合作
日本驻柬新任公使拜会司法部 商讨司法领域合作
1/8
分类外交
事件时间2026-10-28
地点金边
来源柬埔寨司法部
发布时间2026/10/28 14:00

详情描述

10月28日上午,柬埔寨司法部国务秘书钦马林会见日本驻柬使馆新任公使(部长级、副馆长),双方就工作事项交换意见。司法部国际事务与发展总局局长及日方二等秘书陪同在座。此次会面属新任外交官到任后的礼节性拜会,具体合作议题未对外披露。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក MISUMI Takahito ជារដ្ឋមន្ត្រី និងជាអនុប្រធានបេសកកម្ម (Minister and Deputy Chief of Mission) ដែលទើបនឹងតែងតាំងថ្មីនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ===================== នាព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក MISUMI Takahito ជារដ្ឋមន្ត្រី និងជាអនុប្រធានបេសកកម្ម (Minister and Deputy Chief of Mission) ដែលទើបនឹងតែងតាំងថ្មីនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងយុត្តិធម៌។ ក្នុងកិច្ចជំនួប ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក MISUMI Takahito ក្នុងឱកាសដែលលោកទើបនឹងទទួលបានការតែងតាំងថ្មីជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះ បានពិភាក្សាអំពីកិច្ចសហការ និងការគាំទ្រអំពីគម្រោង JICA ក្នុងការអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ជំហានទី៦ និងស្នើសុំឱ្យមានការគាំទ្រលើជំហានទី៧ ដែលផ្តោតទៅលើការកែសម្រួលក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី និងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យច្បាប់ និងយុត្តិធម៌។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពី យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ដែលជាកិច្ចការងារអាទិភាព និងមានសារៈសំខាន់ក្នុងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។ ជំនួបដ៏មានអត្ថន័យនេះ គឺជាការបោះជំហានមួយបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យច្បាប់ និងយុត្តិធម៌ រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។ កិច្ចជំនួបខាងលើ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌, និងលោក NOMURA Takeo លេខាទី២ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ផងដែរ។