菲律宾议长设宴欢迎柬埔寨国会代表团

分类外交
事件时间2026-11-18
地点马尼拉
来源柬埔寨国家电视台
发布时间2026/11/19 07:57
详情描述
由柬埔寨国会主席坤索达里率领的柬埔寨国会高级代表团,出席菲律宾众议长、第47届AIPA主席福斯蒂诺·博吉·德古兹曼·迪三世举办的欢迎晚宴。晚宴于11月18日晚在第47届东盟议会联盟大会正式开幕及第一次全体会议顺利结束后举行,柬方在席间继续就泰军占领柬埔寨领土、违反国际法与停火协议等问题表达立场,主张依国际法与双边机制和平解决。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ប្រធាន AIPA រៀបចំលៀងសាយភោជស្វាគមន៍គណៈប្រតិភូ ដែលចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៧
គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញចូលរួមលៀងសាយភោជស្វាគមន៍ ដែលរៀបចំឡើងដោយ ឯកឧត្តម ហ្វូស្ទីណូ បូជី ឌី ទី៣ (Faustino Bojie De Guzman Dy III) ប្រធានរដ្ឋសភាប្រទេសហ្វីលីពីន និងជាប្រធានអាយប៉ា (AIPA) លើកទី៤៧ ជូនគណៈប្រតិភូដែលចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៧ នៅរាត្រីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោយពីដំណើរការបើកមហាសន្និបាតជាផ្លូវការ និងកិច្ចប្រជុំពេញអង្គលើកទី១ ដោយរលូន និងជោគជ័យ ក្នុងស្មារតីសាមគ្គីភាព ពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងគ្រួសារអាស៊ាន និងសកលលោក ដោយយកផលប្រយោជន៍ពលរដ្ឋជាស្នូល។
មហាសន្និបាត AIPA លើកទី៤៧ ប្រារព្ធធ្វើឡើងក្រោមមូលបទ «សភាក្នុងការធានាឱ្យបាននូវអាស៊ានប្រកបដោយសន្តិភាព វិបុលភាព ដោយយកប្រជាជនជាស្នូល»។
នៅក្នុងឱកាសចូលរួមលៀងសាយភោជ សម្តេចប្រធានរដ្ឋសភា បានជួបប្រាស្រ័យទាក់ទងជាមួយគណៈប្រតិភូសភាបណ្តាប្រទេសនានា ទាំងក្នុងគ្រួសារ AIPA បណ្តាសភាសង្កេតការណ៍ និងដៃគូអភិវឌ្ឍន៍នានា ក្នុងការពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ពិសេសចំណងការទូតសភា ដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍ និងបានលើកឡើងពីស្ថានភាពពិតដែលកើតចេញពីការឈ្លានពានរបស់ប្រទេសថៃ ដូចជាករណីពលរដ្ឋជាង ២ម៉ឺនគ្រួសារ មិនទាន់បានវិលត្រឡប់ទៅកាន់លំនៅឋានវិញ ដោយសារការប្រើប្រាស់កម្លាំងដើម្បីគ្រប់គ្រងបូរណភាពទឹកដីកម្ពុជាពីសំណាក់យោធាថៃ ដែលផ្ទុយពីការគោរពច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងសន្តិភាព និងបទឈប់បាញ់។ កម្ពុជាគោរពច្បាប់អន្តរជាតិ រក្សាជំហរម៉ឺងម៉ាត់ដោះស្រាយជម្លោះដោយសន្តិវិធី និងតាមយន្តការទ្វេភាគីដែលមានស្រាប់៕
作者: ដាលីស
分类