卫生部会见东南亚青年船代表 21人含11名女性










分类政务
事件时间2026-10-30
地点金边
来源柬埔寨卫生部
发布时间2026/11/02 15:54
详情描述
2026年10月30日上午,柬埔寨卫生部国务秘书郭万尼在位于金边的卫生部总部会见第50期东南亚及日本青年船项目(SSEAYP)柬埔寨代表团,并向团员提出建议。SSEAYP为东南亚与日本青年乘船互访交流项目,本届为第50期。
据青年与儿童教育司司长米蓬西哈在会见中汇报,本届代表团共21人,其中女性11人,占半数以上,包括1名代表团团长和20名青年。20名青年均从各高等院校经过严格选拔产生,代表团由教育部青年与体育司与柬埔寨东南亚青年船协会共同组织。
郭万尼在会上把健康称为“生命使命”,要求团员在出行期间兼顾身体健康与心理状态,保持希望、相互理解、宽容、慈悲与爱心。他具体建议青年定期关注自身健康状况、落实必要的预防措施,并随身携带常备药品。他还要求团员以“大使”的身份代表柬埔寨,在与其他国家参与者交往时保持发自内心的微笑,展现善意与包容,同时学习对方经验并主动分享。
按行程安排,柬埔寨代表团将于2027年1月3日至2月5日访问日本、柬埔寨、马来西亚和菲律宾四国。访问期间,团员将参与友好与文化交流,并围绕8个全球议题展开讨论,涉及卫生与医疗、数字社会与人工智能、全球环境与气候变化等。柬埔寨将于2027年1月14日至16日第三次作为东道主接待青年船,这是本次出访中与在柬读者关系最直接的一段日程。
对关注该项目的读者,有两点可留意:一是代表团出访时间为2027年1月3日至2月5日,柬埔寨站为1月14日至16日;二是本届团员来自各高等院校,具体选拔条件与流程原文未披露,有意了解者需以组织方后续发布为准。
📋 简要摘要 ▸
柬埔寨卫生部国务秘书郭万尼于10月30日上午在卫生部总部会见第50期东南亚及日本青年船项目(SSEAYP)柬埔寨代表团,并向团员提出建议。据青年与儿童教育司司长米蓬西哈汇报,本届代表团共21人,其中女性11人,含代表团团长,由教育部青年与体育司及柬埔寨东南亚青年船协会共同组织。
📋 完整原文 ▸
ពិធីជួបសំណេះសំណាលជាមួយគណៈប្រតិភូយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា និងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា។
——
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់គណៈប្រតិភូយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា និងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នៅទីស្តីការក្រសួងសុខាបាល។
យោងតាមរបាយការណ៍សង្ខេបរបស់ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជននិងកុមារ គណៈប្រតិភូយុវជន នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) លើកទី៥០ នេះ មានសមាសភាពចូលរួមសរុប ២១រូប (ស្រី១១រូប) ដែលក្នុងនោះរួមមានប្រធានប្រតិភូដឹកនាំ ០១រូប និងយុវជនឆ្នើមចំនួន ២០រូប ដែលបានឆ្លងកាត់ការជ្រើសរើសយ៉ាងសម្រិតសម្រាំងពីបណ្តាគ្រឹះស្ថានឧត្តមសិក្សានានា។
ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងកក់ក្តៅនេះ ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់នូវពុទ្ធិ និងអនុសាសន៍ណែនាំដ៏មានតម្លៃប្រកបដោយអត្ថន័យជ្រាលជ្រៅ ដល់ប្អូនៗយុវជន ដោយបានគូសបញ្ជាក់យ៉ាងយកចិត្តទុកដាក់លើការថែរក្សាសុខភាព ដែលឯកឧត្តមបានចាត់ទុកថាជា “បេសកកម្មជីវិត”។ ឯកឧត្តមសាស្ត្រាចារ្យ បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការថែទាំសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវក្តីសង្ឃឹម ការយល់ចិត្តគ្នា ការអត់ឱន ករុណាធម៌ និងក្តីស្រឡាញ់។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានផ្តាំផ្ញើប្រកបដោយក្តីមេត្តា ដោយឱ្យយុវជនទាំងអស់យកចិត្តទុកដាក់ខ្ពស់លើការតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ជាមួយវិធានបង្ការចាំបាច់មួយចំនួន ព្រមទាំងត្រូវត្រៀមឱសថសារវន្ត័ជាប់ខ្លួន។ ជាពិសេស ឯកឧត្តមសាស្ត្រាចារ្យ បានលើកទឹកចិត្តយ៉ាងមុតមាំ ឱ្យយុវជនគ្រប់រូបប្រកាន់យកអាកប្បកិរិយាជា “ឯកអគ្គរាជទូត” តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ដោយត្រូវបង្ហាញនូវស្នាមញញឹមចេញពីចិត្តជាប់ជានិច្ច បង្ហាញក្តីស្រលាញ់ មេត្តាករុណា ការយោគយល់ និងទទួលរៀនសូត្រ ចែករំលែកបទពិសោធន៍ ជាមួយគ្រប់បណ្តាប្រទេសដែលនឹងចូលរួមកម្មវិធីដ៏ល្អប្រពៃនេះ។
សូមជម្រាបជូនផងដែរថា គណៈប្រតិភូយុវជនកម្ពុជា នៃកម្មវិធី SSEAYP លើកទី៥០ នេះ នឹងអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន ០៤ រួមមាន ប្រទេសជប៉ុន កម្ពុជា ម៉ាឡេស៊ី និងហ្វីលីពីន ចាប់ពីថ្ងៃទី០៣ ខែមករា ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៧ ខាងមុខនេះ។ ក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ ប្អូនៗយុវជននឹងចូលរួមផ្លាស់ប្តូរមិត្តភាព វប្បធម៌ និងពិភាក្សាលើប្រធានបទសកលធំៗចំនួន៨ ដូចជា សុខាភិបាលនិងការថែទាំវេជ្ជសាស្ត្រ សង្គមឌីជីថលនិងបញ្ញាសិប្បនិម្មិត ព្រមទាំងបរិស្ថានសកលនិងបម្រែបម្រួលអាកាសធាតុ ជាដើម។ អ្វីដែលជាមោទនភាពបន្ថែមទៀតនោះ គឺព្រះរាជាណាចក្រកម្ពុជាយើង នឹងទទួលធ្វើជាម្ចាស់ផ្ទះទទួលនាវាយុវជនជាលើកទី៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៧។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)