新加坡新任大使会见洪玛奈 聚焦农产品出口与职业培训

分类外交
事件时间2026-05-13 09:00
地点金边
来源柬埔寨通讯社
发布时间2026/05/13 14:53
详情描述
2026年5月13日上午9时,柬埔寨总理洪玛奈在和平大厦会见新加坡新任驻柬埔寨大使Pang Chee Wee。
Pang Chee Wee表示,新加坡高度重视与柬埔寨的双边关系,将致力于深化多领域合作。双方重点讨论了农产品出口、物流互联互通以及职业技术培训(TVET)等议题。新加坡方面指出,柬埔寨年轻劳动力具备高潜力,并存在赴新就业的机会。此外,新加坡将继续通过技能培训和技术支持,协助提升柬埔寨政府官员的专业能力。
洪玛奈对Pang Chee Wee履新表示祝贺,并强调柬埔寨愿在双边及区域框架下,与新加坡共同探索新的合作机遇。针对职业技术培训,洪玛奈提到,柬埔寨政府已责成教育、青年和体育部及劳工和职业培训部,落实“新教育轨道”计划,旨在根据市场需求为高中生提供职业导向和技术技能培训。
双方还就贸易与投资、国防与安全、能源、卫生、生物多样性保护及生态旅游等领域的合作进行了探讨。洪玛奈鼓励新任大使与柬埔寨相关部门保持密切沟通,以推动各项合作取得实质性成果。
📋 简要摘要 ▸
柬埔寨总理洪玛奈会见新加坡新任大使Pang Chee Wee。双方承诺深化双边合作,重点领域包括农产品出口新加坡、物流互联互通及职业技术培训(TVET)。新加坡高度评价柬埔寨年轻劳动力潜力,并计划持续为柬政府官员提供技能培训。
📋 完整原文 ▸
ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនរឹងមាំ
(AKP) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានគូសបញ្ជាក់ថា ជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឆ្លុះបញ្ចាំងពីការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ សិង្ហបុរី-កម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត ប្តេជ្ញា និងខិតខំជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗជាច្រើន ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូន សម្តេចធិបតី អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព រួមមាន៖ ស្បៀងអាហារ និងផលិតផលកសិកម្ម ដោយផ្តោតលើការនាំចេញទៅកាន់ទីផ្សារសិង្ហបុរី កិច្ចសហប្រតិបត្តិការលើវិស័យឡូជីស្ទីក (Logistics) និងការតភ្ជាប់ (Connectivity), និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ បន្ថែមថា សិង្ហបុរីបានចាត់ទុកថា កម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា ជាកម្លាំងពលកម្មដែលមានសក្ដានុពលខ្ពស់ និងមានឱកាសការងារនៅក្នុងប្រទេសសិង្ហបុរី។
ជាមួយគ្នានេះ ឯកឧត្តម Pang Chee Wee ក៏បានលើកឡើងអំពីការបន្តកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការកសាងសមត្ថភាព តាមរយៈការបណ្ដុះបណ្ដាល និងការផ្ដល់ជំនាញបច្ចេកទេសដល់មន្ត្រីរាជការនៅតាមបណ្ដាក្រសួងស្ថាប័នរបស់កម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម Pang Chee Wee ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តម ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងកាន់តែស៊ីជម្រៅបន្ថែមទៀត។
សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ លេីវិស័យ ជាច្រើន នៃប្រទេស ទាំងពីរ និងបានគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងកិច្ចសហប្រតិបត្តិការជាមួយ សិង្ហបុរី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យ TVET សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិដ៏ល្អនេះ និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចដល់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរៀបចំ និងអនុវត្តកម្មវិធី "គន្លងអប់រំថ្មី" ដែលមានគោលដៅតម្រង់ទិសវិជ្ជាជីវៈ និងការសាងជំនាញបច្ចេកទេសដល់យុវជន និងសិស្សនៅវិទ្យាល័យ ទៅតាមឧបនិស្ស័យ និងបំណិនផ្ទាល់ខ្លួន ដើម្បីឱ្យស្របទៅតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។
បន្ថែមពីនេះ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត រួមមាន៖ ពាណិជ្ជកម្ម និងវិនិយោគ ការពារជាតិ និងសន្តិសុខ ថាមពល សុខាភិបាល ការអភិរក្សជីវៈចម្រុះ និងទេសចរណ៍បែបធម្មជាតិ ជាដើម។
សម្តេចធិបតីក៏បានលើកទឹកចិត្តដល់ឯកឧត្តមឯកអគ្គរដ្ឋទូត បន្តផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បី ជំរុញកិច្ច សហប្រតិបត្តិការ ឱ្យសម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កាបន្ថែមទៀត ដែលជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia