柬埔寨卫生部长强调医疗服务应秉持公平原则,不遗漏任何患者
分类医疗新闻
事件时间2026年4月21日
地点柬埔寨全国(视频会议)
来源柬埔寨卫生部
发布时间2026/04/21 19:07
详情描述
2026年4月21日下午,柬埔寨卫生部长秦拉主持召开领导力与创新视频会议,全国各级卫生部门共3162名官员通过线上方式参会。
秦拉在会上强调,医疗服务必须始终秉持公平原则,确保不遗漏任何一名患者。他要求全国各级医疗机构持续提升诊疗质量,并严格遵守职业道德与专业规范。
针对领导力建设,秦拉指出,领导力并非单纯源于职位或头衔,而是在解决问题与决策过程中体现。他鼓励卫生官员通过思考决策的后果,引导团队共同参与执行,在实践中培养领导能力。
会议期间,波雷文省尼克隆转诊医院团队分享了应用PDIA方法提升医疗服务标准及临床指南执行的经验。该院展示了2025年门诊与住院患者人数的增长情况,并介绍了基础设施的改善成果,同时制定了2026年继续通过标准化管理进一步优化医疗服务的行动计划。
📋 简要摘要 ▸
柬埔寨卫生部长秦拉于2026年4月21日主持视频会议,要求全国医疗人员提升服务质量与职业道德。会议强调领导力应体现在解决问题与决策能力上,而非单纯依靠职位。此外,波雷文省尼克隆转诊医院分享了通过PDIA方法提升医疗服务标准及基础设施的经验,展示了2025年门诊与住院人数的增长情况。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរលើគោលការណ៍សមធម៌ និងមិនទុកនរណាម្នាក់ចោលមិនទទួលបានការថែទាំ ព្យាបាលឡើយ»
__
ថ្ងៃអង្គារ៥ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣១៦២ នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានបន្តបម្រើសេវាថែទាំព្យាបាល យ៉ាងសកម្មនៅតាមមន្ទីរពេទ្យ និងត្រៀមបម្រើសេវាសង្គ្រោះនៅតាមទីតាំងរៀបចំកម្មវិធីអបអរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ នៅទូទាំងប្រទេសនាពេលកន្លងមកនេះ និងជូនពរមន្រ្តីសុខាភិបាលទាំងអស់ មានសិរីសួស្តី និងទទួលបានជោគជ័យក្នុងភារកិច្ចបន្ថែមទៀតនៅនៅក្នុងឆ្នាំមមីនេះ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញមន្ទីរពេទ្យគ្រប់កម្រិតបន្តធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាថែទាំ និងព្យាបាលព្រមទាំងបម្រើសេវា ប្រកបដោយក្រមសីលធម៌ និងភាពជាអ្នកមានវិជ្ជាជីវៈ។
បន្ថែមពីលើនេះ ឯកឧត្តមសាស្ត្រាចារ្យ បានលើកយកសំណួរទាក់ទងនឹងភាពជាអ្នកដឹកនាំមកឆ្លុះបញ្ចាំងឱ្យឃើញថា ការដឹកនាំមិនមែនជាអាជីព ដែលគេអាចរៀនចេញពីសាលាបានទេ ប៉ុន្តែភាពជាអ្នកដឹកនាំ គេអាចរៀនបាននៅគ្រប់ស្ថានភាព ព្រោះការរៀនសួរសំណួរល្អ ដែលនាំឱ្យកើតចេញជាប្រយោជន៍ ឬជាការអភិវឌ្ឍន៍។ ដូចគ្នានេះដែរ ភាពជាអ្នកដឹកនាំ ក៏កើតចេញពីការគិតគូរ ដែលអាចឱ្យគេយល់ឃើញពីផលវិបាករបស់ការសម្រេចចិត្តអ្វីមួយបានច្បាស់លាស់ និងអាចឱ្យក្រុមការងារទទួលយកនូវការសម្រេចចិត្តនោះ និងចូលរួមអនុវត្ត។ ក្នុងន័យនេះឯកឧត្តមសាស្រ្តាចារ្យ ជំរុញឱ្យមន្រ្តីសុខាភិបាលទាំងអស់ ធ្វើការដឹកនាំដោយប្រើប្រាស់ភាពជាអ្នកដឹកនាំជាជាងប្រើប្រាស់ឋានៈឬតួនាទី។
ជាកិច្ចបន្ត ក្រុមការងារនៃមន្ទីរពេទ្យបង្អែកអ្នកលឿង នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រៃវែង បានធ្វើបទបង្ហាញ PDIA លើការពង្រឹងគុណភាព នៃការបម្រើសេវាទៅតាមនិយាមស្តង់ដា និងគោលការណ៍ណែនាំគ្លីនិកនៅតាមសេវារបស់ខ្លួន។ក្រុមការងារបានរំលេចនូវការរីកចំរើន នៃហេដ្ឋារចនាសម្ពន្ធ័ របស់មន្ទីរពេទ្យអ្នកលឿងក៏ដូចជាការកើនឡើងនូវចំនួនអ្នកមកប្រើប្រាស់សេវាពិនិត្យជំងឺក្រៅ និងសម្រាកពេទ្យក្នុងឆ្នាំ ២០២៥ កន្លងមក និងដាក់ចេញជាសកម្មភាពជាច្រើនសម្រាប់ធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវា តាមរយៈការអនុវត្តតាមនិយាមស្តង់ដា និង គោលការណ៍គ្លីនិកដែលមាននៅមន្ទីរពេទ្យក្នុងឆ្នាំ ២០២៦។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)