发展理事会推行数字发票系统 简化公共服务支付

文件类型政策
发布机构发展理事会
生效日期2026-09-25
适用范围所有投资者及公共服务使用者
发布时间2026/09/26 09:00

政策详情

柬埔寨发展理事会(CDC)正式发布第1707/26号指令,宣布推行数字发票系统,旨在优化公共服务支付流程,缩短办理时间,并提升服务透明度与行政效率。该政策适用于所有投资者、发展合作伙伴及公共服务使用者。 此前,发展理事会的公共服务支付分为两种形式:一是通过cdcIPM系统进行投资注册的数字发票,二是向收银员现场缴费后的传统纸质收据。根据新规,自2026年10月26日起,数字发票将全面覆盖所有公共服务项目,包括现场办理及线上办理渠道。 此次推行的数字发票系统整合了二维码(QR Code)技术,统一由cdc.gov.kh域名生成。该系统具备多项核心功能:作为待支付的缴费通知单;作为已支付的凭证及验证文件;提供线上支付接口,支持通过Bakong KHQR、移动银行应用、VISA或Mastercard随时随地完成缴费;以及提供公共服务办理进度的实时追踪面板。 该系统于2026年9月25日正式实施,通过简化行政程序,旨在为投资者及公众提供更高效、便捷的支付体验。
📋 简要摘要 ▸
发展理事会(CDC)正式实施数字发票系统,旨在优化公共服务支付流程,减少办理时间,提升服务透明度与效率。
📋 完整原文 ▸
សេចក្តីណែនាំស្តីពីការប្រើប្រាស់វិក្កយបត្រឌីជីថល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា [https://service.cdc.gov.kh/digital-invoice ] ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សូមជម្រាបជូនដល់ បណ្តាវិនិយោគិន ដៃគូអភិវឌ្ឍន៍​ សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ មេត្តាជ្រាបថា៖ ក.អ.ក. បានដាក់ឱ្យអនុវត្តជាផ្លូវការ សេចក្តីណែនាំលេខ១៧០៧/២៦ក.អ.ក. ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការប្រើប្រាស់វិក្កយបត្រឌីជីថល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់ការទូទាត់សេវាសាធារណៈរបស់ ក.អ.ក. ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលាផ្តល់សេវា និងបង្កើនទំនុកចិត្តជូន វិនិយោគិន ដៃគូអភិវឌ្ឍន៍​ និងសាធារណជន។ កន្លងមកការទូទាត់សេវាសាធារណៈដូចមានចែងក្នុងប្រកាសរួមស្តីពីកម្រងសេវាសាធារណៈរបស់ ក.អ.ក. ត្រូវបានអនុវត្តជា ២ ទម្រង់៖ ទម្រង់ទី១ គឺប្រើប្រាស់វិក្កយបត្រឌីជីថលសម្រាប់ការដាក់ពាក្យចុះបញ្ជីវិនិយោគតាម ប្រព័ន្ធ cdcIPM និងទម្រង់ទី២ គឺការប្រើប្រាស់បង្កាន់ដៃបញ្ជាក់បានបង់ប្រាក់បែបប្រពៃណី ក្រោយការបង់កម្រៃសេវាសាធារណៈផ្ទាល់មកកាន់រជ្ជទេយ្យករចំណូល។ ក្រោយចេញសេចក្តីណែនាំនេះ វិក្កយបត្រឌីជីថលនឹងត្រូវអនុវត្តពេញលេញ មានវិសាលភាពគ្របដណ្តប់លើគ្រប់សេវាទាំងអស់ ទាំងនៅទីតាំងសាធារណៈផ្ទាល់ និងតាមប្រព័ន្ធឌីជីថលរបស់ ក.អ.ក. ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ តទៅ។ យន្តការនេះគឺជាការរួមបញ្ចូលគ្នាជាទម្រង់វិក្កយបត្រឌីជីថលតែមួយ ភ្ជាប់ឃ្យូ.អ.កូដ (QR Code) ចេញពីដែនជាតិ cdc.gov.kh មានមុខងារជា៖ វិក្កយបត្របញ្ជាបង់ប្រាក់ (រង់ចាំទូទាត់) បង្កាន់ដៃបញ្ជាក់បានបង់ប្រាក់ (បានទូទាត់) និងសក្ខីប័តផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ តំណទៅកាន់ការទូទាត់ឌីជីថល មកកាន់រជ្ជទេយ្យករចំណូលរបស់ក.អ.ក. ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈ បាគង KHQR, កម្មវិធីធនាគារចល័ត, VISA ឬ Mastercard ផ្ទាំងតាមដានស្ថានភាពនៃការផ្តល់សេវាសាធារណៈ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបណ្តាវិនិយោគិន ដៃគូអភិវឌ្ឍន៍​ សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន ចូលរួមផ្សព្វផ្សាយ និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕