劳工部举办外籍劳工安全与合法化研讨会










发布机构柬埔寨劳工部
生效日期2026-09-23
发布时间2026/09/23 21:32
政策详情
柬埔寨劳工与职业培训部近日举办第19届东盟劳工移民论坛(AFML)国家级三方研讨会。本次会议旨在通过安全且合法的移民途径,强化对外籍劳工的保护机制。
研讨会重点讨论了两项核心议题:一是外籍劳工线上招聘过程中的挑战与应对;二是外籍劳工在获取保护、赔偿及相关支持方面的权益保障。会议由柬埔寨劳工部与国际劳工组织(ILO)在“TRIANGLE”合作项目框架下共同举办,并获得澳大利亚政府及瑞士发展与合作署的资金支持。参会人员包括政府官员、雇主代表、工会代表以及相关国际组织代表。
会议的主要目标是收集并分享历届东盟劳工移民论坛建议的落实进展,并针对第19届论坛主题进行深入探讨,最终形成柬埔寨方面的建议方案,提交至将于2026年10月14日至15日在菲律宾举行的第19届东盟劳工移民论坛。
柬埔寨劳工部国务秘书盛萨达表示,柬埔寨政府已制定多项政策与法律法规,旨在保障在海外工作的柬埔寨劳工以及在柬埔寨境内工作的外籍劳工的合法权益。同时,政府正致力于确保相关劳工政策符合国际劳工组织、联合国及东盟关于劳工移民的公约与准则。
与会代表强调,在数字化工作环境下,必须加强对劳工权利的保护,特别是防范线上招聘带来的风险。相关部门将致力于提供准确的就业信息,并提升劳工的数字素养,以确保劳工移民过程的安全性、公正性与高效性。
📋 简要摘要 ▸
劳工部举办第19届东盟劳工移民论坛国家级研讨会,重点讨论通过安全合法途径保护外籍劳工,并探讨线上招聘的挑战。
📋 完整原文 ▸
សិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់វេទិកាអាស៊ាន ស្តីពីទេសន្តរប្រវេសន៍ការងារលើកទី១៩ ដើម្បីពង្រឹងការការពារជនទេសន្តរប្រវេសន៍ការងារ តាមរយៈការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងស្របច្បាប់
(ភ្នំពេញ)៖ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់វេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារលើកទី១៩ (19th AFML) ក្រោមប្រធានបទ "ការការពារជនទេសន្តរប្រវេសន៍ការងារតាមរយៈការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងស្របច្បាប់" និងប្រធានបទរងចំនួន ២ រួមមាន "ការជ្រើសរើសជនទេសន្តរប្រវេសន៍ការងារតាមប្រព័ន្ធអនឡាញ និងបញ្ហាប្រឈម" និង "ការទទួលបានការការពារ ការទទួលបានសំណង និងការគាំទ្រដល់ជនទេសន្តរប្រវេសន៍ការងារ"។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះរៀបចំដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមគម្រោង TRIANGLE Partnership ដោយមានការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអូស្ត្រាលី និងទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងនិយោជក សហជីព អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម សេង សក្តា បានបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណងប្រមូល និងចែករំលែកព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ដែលបានផ្តល់ដោយវេទិកាអាស៊ានកន្លងមក ពិភាក្សាលើប្រធានបទវេទិកាអាស៊ានលើកទី១៩ ស្តីពី "ការការពារជនទេសន្តរប្រវេសន៍ការងារតាមរយៈការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងស្របច្បាប់" និងពិភាក្សា ព្រមទាំងអនុម័តជាអនុសាសន៍របស់កម្ពុជា ដើម្បីយកទៅប្រើប្រាស់ក្នុងវេទិកា AFML លើកទី១៩ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន នាថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២៦។
ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន ដើម្បីគាំពារសិទ្ធិ និងអត្ថប្រយោជន៍របស់ជនទេសន្តរប្រវេសន៍កម្ពុជាដែលទៅធ្វើការនៅក្រៅប្រទេស និងជនបរទេសដែលមកប្រកបមុខរបរ និងធ្វើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើការលើកកម្ពស់ការអនុវត្តឱ្យស្របតាមបទប្បញ្ញត្តិនៃអនុសញ្ញា កតិកាសញ្ញារបស់អង្គការអន្តរជាតិ អង្គការសហប្រជាជាតិ និងលិខិតូបករណ៍អាស៊ានពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍ការងារផងដែរ។
ទន្ទឹមនេះ លោក Karan Dhamija លេខាទូតទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោកស្រី Anna Engblom ប្រធានទីប្រឹក្សាបច្ចេកទេសនៃអង្គការ ILO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងការការពារសិទ្ធិពលករទេសន្តរប្រវេសន៍ ក្នុងបរិបទការងារឌីជីថល ជាពិសេសការបង្ការ និងទប់ស្កាត់ហានិភ័យពីការជ្រើសរើសការងារតាមប្រព័ន្ធអនឡាញ ការផ្តល់ព័ត៌មានការងារត្រឹមត្រូវ និងការលើកកម្ពស់ចំណេះដឹងឌីជីថលរបស់ពលករ។ ភាគីទាំងពីរក៏បានបញ្ជាក់ពីការបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងអាស៊ាន ដើម្បីជំរុញការធ្វើទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព យុត្តិធម៌ និងប្រសិទ្ធភាព៕
#MLVT #HENGSour