中柬友谊微笑手术活动在金边启动 免费救助唇腭裂患者

类型医疗公益
时间2026-09-17
地点金边苏维埃医院
票价免费
组织中柬医疗合作组
发布时间2026/09/18 10:30

活动详情

第9届“中柬友谊微笑”免费手术活动于2026年9月17日在金边苏维埃医院正式启动。本次活动由中柬医疗合作组主办,并由Future Smile China与柬埔寨微笑组织(Operation Smile Cambodia)共同协作开展。 此次医疗公益活动旨在为唇腭裂、面部畸形及烧伤后疤痕患者提供专业的检查、治疗与手术服务,同时涵盖口腔牙科诊疗项目。活动期间,来自中国及香港特别行政区的医疗专家团队将与柬埔寨医护人员进行技术交流与经验分享。 柬埔寨卫生部国务秘书郭万尼(Koy Vannny)代表卫生部出席启动仪式,并对中方医疗团队的公益贡献表示感谢。 本次活动所有手术及治疗费用均为免费。有相关医疗需求的患者,可直接前往金边苏维埃医院咨询相关科室进行报名。
📋 简要摘要 ▸
第9届“中柬友谊微笑”免费手术活动于2026年9月17日在金边苏维埃医院启动。活动由中柬双方医疗机构合作,为唇腭裂及面部畸形患者提供免费检查与手术治疗。
📋 完整原文 ▸
**ពិធីបើកបេសកកម្មវះកាត់ដោយឥតគិតថ្លៃ «មិត្តភាពស្នាមញញឹមកម្ពុជា–ចិន» លើកទី៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត** ——— **មន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត៖ **នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត បានរៀបចំពិធីបើកបេសកកម្មវះកាត់ដោយឥតគិតថ្លៃ «មិត្តភាពស្នាមញញឹមកម្ពុជា–ចិន» លើកទី៩ ក្រោមកិច្ចសហការរវាងអង្គការ Future Smile China និងអង្គការស្នាមញញឹមកម្ពុជា (Operation Smile Cambodia) ដែលជាបេសកកម្មផ្តល់ការពិនិត្យ ព្យាបាល និងវះកាត់អ្នកជំងឺមាត់ឆែប ក្រអូមឆែប ស្លាកស្នាមក្រោយរលាក ពិការភាពមុខមាត់ផ្សេងៗ ព្រមទាំងផ្តល់សេវាព្យាបាលមាត់ធ្មេញ។ ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី ក្នុងនាមក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ Future Smile China និងអង្គការស្នាមញញឹមកម្ពុជា ដែលបានរួមចំណែកផ្តល់សេវាសុខាភិបាលមនុស្សធម៌ជូនប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់ពីសារៈសំខាន់នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនក្នុងវិស័យសុខាភិបាល ដោយមានប្រសាសន៍ថា៖ «ស្នាមញញឹម គឺជាអត្តសញ្ញាណសកល, ជាហត្ថលេខាចាំបាច់សម្រាប់ជីវិត - Smile is Universal Identity, an Absolute Signature of Life»។ បេសកកម្មនេះមិនត្រឹមតែផ្តល់ការព្យាបាល វះកាត់ផ្តល់នូវស្នាមញញឹម ក្តីសង្ឃឹម និងទំនុកចិត្តថ្មីដល់អ្នកជំងឺ ប៉ុណ្ណោះទេ ព្រមទាំងរួមចំណែកផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ជាមួយក្រុមអ្នកជំនាញពីបណ្តាប្រទេសផ្សេងៗផងដែរ។ ពិធីនេះប្រព្រឹត្តទៅក្រោមការចូលរួមរបស់ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតចិន តំណាងអង្គការស្នាមញញឹមកម្ពុជា តំណាងអង្គការ Future Smile China ព្រមទាំងក្រុមគ្រូពេទ្យជំនាញមកពីសាធារណរដ្ឋប្រជាមានិតចិន និងតំបន់រដ្ឋបាលពិសេសហុងកុង។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)