人工智能对网络内容创作的影响分析
类型MARKET
地点全球
发布时间2026/04/07 17:13
详情描述
文章探讨了AI生成内容在互联网上的普及趋势,指出AI在辅助写作方面的效率优势,并强调人类在内容深度与情感润色上的不可替代性。
联系方式
Telegramt.me/***
网站https://gdde.mef.gov.kh/
📋 完整原文 ▸
ឥទ្ធិពលបញ្ញាសប្បនិម្មិតលើការសរសេរអត្ថបទក្នុងបណ្តាញអ៊ីនធឺណិត
__[អត្ថបទអាន១នាទី]__
វត្តមាននៃ ChatGPT នៅឆ្នាំ២០២២ បានជំរុញឱ្យក្រុមហ៊ុនជាច្រើនទូទាំងពិភពលោកចាប់ផ្តើមគិតគូរ និងសិក្សាទៅលើសក្ដានុពលនៃការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ដើម្បីជួយកាត់បន្ថយបន្ទុករបស់មនុស្សលើការសរសេរអត្ថបទ។ ការរកឃើញថ្មីនេះ បានធ្វើឱ្យលេចឡើងជាបន្តបន្ទាប់នូវទម្រង់អត្ថបទមាតិកាដែលផលិតដោយ AI ដូចជា ChatGPT, Claude និង Gemini ជាដើម។
យោងតាមការសិក្សារបស់ Graphite.io បានបង្ហាញឱ្យឃើញថា នាពាក់កណ្តាលឆ្នាំ២០២៥ កន្លងទៅ, អត្ថបទដែលបានសរសេរដោយ AI មានចំនួនច្រើនជាងអត្ថបទដែលសរសេរដោយមនុស្ស។
ទោះជាយ៉ាងនេះក្ដី គេក៏សង្កេតឃើញកំណើនជានិន្នាការបានចាប់ផ្ដើមមានស្ថិរភាពឡើងវិញ បើគិតតាំងពីខែឧសភា ឆ្នាំ២០២៥ មក ដោយមូលហេតុគឺ ផលវិបាកក្នុងការបង្ហាញលើម៉ាស៊ីនស្វែងរកដូចជា Google ជាដើម ចំពោះរាល់អត្ថបទណាដែលបង្កើតឡើងដោយ AI ទាំងស្រុង។
ដូច្នេះ ការសិក្សានេះបានបញ្ជាក់ឱ្យឃើញពីអនាគតក្នុងការប្រើប្រាស់ AI ជាជំនួយដល់ការសរសេរអត្ថបទ ដោយ AI បាន និងកំពុងដើរតួយ៉ាងសំខាន់ជាអ្នករៀបចំគ្រោងនៃសំណេរ និងតាក់តែងសេចក្តីព្រាងអត្ថបទ ឱ្យបានឆាប់រហ័ស ខណៈពេលដែលមនុស្សនឹងងាកមកបំពេញតួនាទីផ្នែកកែសម្រួលខ្លឹមសារនោះឱ្យមានភាពរស់រវើក ស៊ីជម្រៅ និងលេចធ្លោដែលបច្ចេកវិទ្យានៅតែមិនអាចជំនួសបាន។
ការសិក្សាបានដកស្រង់ ៦៥,០០០ អត្ថបទជាភាសាអង់គ្លេស និងកំណត់យកអត្ថបទដែលមានចំនួន១០០ពាក្យឡើងទៅ ដែលបានដាក់នៅលើបណ្តាញអ៊ីនធឺណិតក្នុងកំឡុងខែមករា ឆ្នាំ២០២០ ដល់ ខែឧសភា ឆ្នាំ២០២៥។
ប្រភពអត្ថបទ៖ [Graphite.io](https://graphite.io/five-percent/more-articles-are-now-created-by-ai-than-humans)
________________
AI’s Influence on Web Content Creation
__[1 minute read]__
The emergence of ChatGPT in 2022 has pushed companies worldwide to explore the potential of Artificial Intelligence (AI) to reduce costs and improve efficiency on content creation. This technological shift led to a continuous rise in contents produced by various AI models, such as ChatGPT, Claude, and Gemini. According to a study by Graphite.io, as of mid-2025, the volume of AI-generated articles officially surpassed that of human-written content.
Since May 2025, the proportion of AI content has remained relatively steady, primarily because fully AI-generated articles face challenges with visibility on search engines like Google.
Overall, this study highlights a future where AI serves as a vital writing assistant. AI has become essential for rapidly organizing structures and generating initial drafts. At the same time, the human role has shifted toward refining that content—providing the nuance, depth, and distinctiveness that technology is still unable to replicate.
The study analyzed 65,000 English-language articles of 100 words or more published online between January 2020 and May 2025.
Source: [Graphite.io](https://graphite.io/five-percent/more-articles-are-now-created-by-ai-than-humans)
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 [Website](https://gdde.mef.gov.kh/)
👤 [Facebook](https://www.facebook.com/kh.mef.gdde)
✈️ [Telegram](https://t.me/mef_gdde)
💬 [LinkedIn](https://www.linkedin.com/company/gddemefcambodia)