支持柬埔寨运动员参加2028年洛杉矶奥运会
| 子分类 | 综合资讯 |
| 发布时间 | 2026-03-19 18:18 |
详情描述
ABA银行与柬埔寨国家奥委会合作,用户可通过ABA Mobile应用程序直接捐款,支持运动员的训练与参赛准备。
🇰🇭 អត្តពលិកយើងកំពុងហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតនៅលើឆាកអន្ដរជាតិ – ហើយប្រជាពលរដ្ឋខ្មែរគ្រប់រូប អាចចូលរួមជាផ្នែកមួយនៃដំណើរជោគជ័យរបស់ពួកគាត់។ តាមរយៈកិច្ចសហការជាដៃគូរបស់ ABA ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឥឡូវ បងប្អូនអាចគាំទ្រអត្តពលិកកម្ពុជាយើង ដែលកំពុងត្រៀមសម្រាប់ដំណើរឆ្ពោះទៅកាន់ការប្រកួតកីឡាអូឡាំពិក Los Angeles 2028 ដោយធ្វើការបរិច្ចាគផ្ទាល់ពី ABA Mobile របស់បងប្អូន។
📱ABA Mobile → ទូទាត់ → សប្បុរសធម៌ & ការបរិច្ចាគ → ក្រុមកីឡាអូឡាំពិក គ.ជ.អ.ក ឬចុចលើលីង ដើម្បីបរិច្ចាគឥឡូវ៖ https://bz.ababank.com/bill?v=1146
រាល់ថវិកាបរិច្ចាគ តិចក្ដី ច្រើនក្ដី នឹងជួយផ្ដល់នូវការហ្វឹកហាត់ ការរៀបចំ និងឱកាសនានា ដែលអត្តពលិកយើងត្រូវការ ដើម្បីត្រៀមប្រកួតនៅលើឆាកអន្ដរជាតិ។
យើងរួមសហការគ្នា គាំទ្រលើកទឹកចិត្តក្រុមកម្ពុជាយើង ខណៈពួកគាត់ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុង Los Angeles 2028 និងសាងកិត្តិនាមជូនជាតិយើង!
#ABABank #NOCC #TeamCambodia #LA2028