新闻部要求各省市新闻部门加强官方网站建设





类型政策
地点金边
发布时间2026/07/16 13:33
详情描述
柬埔寨新闻部近日要求全国25个省市新闻部门提升官方网站的运营效率,旨在通过加强官方平台建设,确保权威信息的及时发布,并降低对第三方社交媒体平台的依赖。
新闻部发言人兼省市新闻部门网站管理工作组组长帖阿斯纳里表示,社交媒体平台如Facebook和TikTok由私人公司运营,存在数据丢失风险,且并非官方媒体渠道。相比之下,官方网站具备更高的安全性,能够实现数据的长期存储。
各省市新闻部门需定期更新网站内容,重点发布地区发展成果、领导活动、政府部门重要公告及公共服务信息。官方网站支持文字、图片、音频及视频等多种格式,并设有便捷的检索功能,方便用户查阅历史档案。为扩大受众覆盖面,各部门可通过社交媒体发布链接,引导用户跳转至官方网站获取详细资讯。
为落实此项工作,新闻部已成立“省市新闻部门网站管理工作组”,负责制定统一的网站管理标准与发展规划,确保各省市网站在运营规范与信息发布上保持一致。此前,新闻部已针对相关技术管理与安全防护开展过两轮培训。
📋 简要摘要 ▸
新闻部要求全国25个省市新闻部门提升官方网站的运营效率,以更及时、安全地发布权威信息,减少对社交媒体平台的依赖。
📋 完整原文 ▸
ក្រសួងព័ត៌មានណែនាំមន្ទីរទាំង ២៥រាជធានី-ខេត្ត ឱ្យបង្កើនសកម្មភាពផ្សព្វផ្សាយលើគេហទំព័រឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
(ខេត្តកំពង់ស្ពឺ) ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ ត្រូវបង្កើនសកម្មភាព និងលើកកម្ពស់ប្រសិទ្ធភាពគេហទំព័រព័ត៌មានរបស់ខ្លួនឱ្យកាន់តែសកម្ម ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងតម្រូវការព័ត៌មាន និងសាធារណមតិនៅតាមមូលដ្ឋាន។
ការជំរុញនេះបានធ្វើឡើងក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ ដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ ប្រធានក្រុមការងារគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានតាមរយៈគេហទំព័រមានសុវត្ថិភាពខ្ពស់ និងអាចរក្សាទុកទិន្នន័យបានយូរអង្វែង។
ខុសប្លែកពីបណ្តាញសង្គមដែលពឹងផ្អែកទាំងស្រុងលើក្រុមហ៊ុនឯកជនក្នុងការគ្រប់គ្រង ដែលបង្កហានិភ័យខ្ពស់ដល់ការបាត់បង់ទិន្នន័យ ហើយម្យ៉ាងវិញទៀត បណ្តាញសង្គមមានដូចជាFacebok និងTiktok គឺមិនមែនជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការឡើយ។
ឯកឧត្តម ទេព អស្នារិទ្ធ ក៏បានជំរុញឱ្យមន្ត្រីព័ត៌មានគ្រប់រាជធានី-ខេត្ត ជាពិសេសមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ត្រូវយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពព័ត៌មាននៅលើគេហទំព័រឱ្យបានជាប្រចាំ។ ខ្លឹមសារផ្សព្វផ្សាយគួរផ្តោតលើរូបភាពសមិទ្ធផលអភិវឌ្ឍន៍ សកម្មភាពថ្នាក់ដឹកនាំ និងសេចក្តីជូនដំណឹងសំខាន់ៗរបស់ក្រសួង-ស្ថាប័ន និងសេវាសាធារណៈ ដើម្បីបង្កលក្ខណៈងាយស្រួលជូនអ្នកអានឱ្យទទួលបានព័ត៌មានទាន់ហេតុការណ៍។
ឯកឧត្តមបានបង្ហាញថា គេហទំព័រនេះត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីសម្រួលដល់ការផ្សព្វផ្សាយមាតិកាចម្រុះ រួមមានអត្ថបទ រូបភាព វីដេអូ និងសំឡេង ជាមួយនឹងចំណុចប្រទាក់ក្រឡាគ្នា ដែលងាយស្រួលប្រើប្រាស់ ជាពិសេសងាយស្រួលរកឯកសារចាស់ៗដែលបានផ្សព្វផ្សាយរួចហើយថែមទៀត។ ទន្ទឹមនឹងនេះ ដើម្បីឱ្យមហាជនស្គាល់គេហទំព័ររបស់យើងកាន់តែទូលំទូលាយ យើងអាចប្រើប្រាស់បណ្តាញសង្គមដូចជា Facebook, TikTok និង Telegram ដោយគ្រាន់តែភ្ជាប់ដំណភ្ជាប់ (Link) នៅខាងក្រោម ដើម្បីឱ្យអ្នកអានចុចចូលទៅកាន់គេហទំព័រដោយផ្ទាល់។
មុនពេលដាក់ឱ្យប្រើប្រាស់គេហទំព័ររាជធានី-ខេត្តនាពេលថ្មីៗនេះ ក្រសួងព័ត៌មានបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសគ្រប់គ្រង និងការពារចំនួន ២ លើករួចមកហើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចបង្កើត «ក្រុមការងារគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» ដែលឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានជាប្រធាន។
ការបង្កើតក្រុមការងារនេះ មានគោលបំណងលើកកម្ពស់គុណភាព និងស្តង់ដានៃការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធឌីជីថល ឱ្យក្លាយជាច្រកព័ត៌មានផ្លូវការក្នុងការឆ្លុះបញ្ចាំងពីសមិទ្ធផលនិងសកម្មភាពអភិវឌ្ឍន៍នានានៅតាមមូលដ្ឋាន ក៏ដូចជារួមចំណែកផ្សព្វផ្សាយព័ត៌មានថ្នាក់ជាតិផងដែរ។
ក្រុមការងារនេះមានភារកិច្ចរៀបចំផែនការ និងទិសដៅអភិវឌ្ឍគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ទាំងអស់ឱ្យមានសណ្តាប់ធ្នាប់ សង្គតិភាព ស្របតាមនិយាម និងបទដ្ឋានដាក់ចុះសម្រាប់ការគ្រប់គ្រងព័ត៌មាន៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia