卫生部启动9-14岁女童宫颈癌疫苗接种 全国开展

文件类型公共卫生政策
发布机构柬埔寨卫生部
生效日期2026-11-10
适用范围全国9至14岁女童
发布时间2026/11/11 12:38

政策详情

柬埔寨卫生部于2026年11月10日(星期二)在金边启动全国性健康行动,为9至14岁女童提供宫颈癌(HPV)疫苗接种。启动仪式由卫生部国务秘书代表部长秦拉主持。 此次行动覆盖全国25个省市的9至14岁女童,在校学生与非在校女童均纳入范围,公立及私立小学、初中学生一并覆盖。接种地点设在学校或卫生中心、社区接种点,按卫生官员指引进行。 卫生部已就分工提出明确要求。25个省市卫生局及各级卫生官员须按阶段制定实施计划,加强协调,发放视频和音频形式的健康教育材料,确保接种服务在质量、安全与公平方面达标,并定期跟踪进展与结果。首都及各省市地方政府、教育部门以及公立和私立小学校务委员会须配合宣传、摸底和动员,重点排查未入学或无机会通过学校获得服务的女童,引导其前往卫生中心或社区接种点。发展伙伴和相关组织继续提供技术、资金与能力建设支持,以保障HPV疫苗接种的可持续性并强化国家免疫规划。 启动仪式同时提出,在推进此次行动的同时不能放松常规疫苗接种,须通过会上提出的7项重点措施继续提高常规接种覆盖率。据通报,启动仪式共有160人到场、1875人通过视频系统参加,世界卫生组织、联合国儿童基金会、CHAI等机构代表出席。 家长和监护人可带适龄女儿按卫生官员指引前往学校或卫生中心接种。各省具体接种时间与点位由地方卫生部门与学校通知,家长可向子女就读学校或所在区域卫生中心确认;此次全国行动是否涉及个人费用,原文未提及。
📋 简要摘要 ▸
柬埔寨卫生部宣布启动全国性健康行动,为9至14岁女童提供宫颈癌(HPV)疫苗接种。启动仪式于2026年11月10日在金边举行,由卫生部国务秘书代表部长秦拉主持。该行动覆盖全国范围,目标人群为在校及社区适龄女童,属柬埔寨推进宫颈癌早期预防的国家级项目。
📋 完整原文 ▸
ពិធីបើកយុទ្ធនាការសុខាភិបាលផ្តល់ «ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុពី ៩ ដល់ ១៤ឆ្នាំ» នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ —— រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលរួមជាអធិបតីក្នុងពិធីបើកយុទ្ធនាការសុខាភិបាល «ផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុពី ៩ ដល់ ១៤ឆ្នាំ» នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីប្រកាសបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារីអាយុពី ៩ ដល់ ១៤ឆ្នាំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានពាំនាំអនុសាសន៍សំខាន់ៗរបស់ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ដោយអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធដូចតទៅ៖ ក-មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្តទាំង២៥ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំផែនការអនុវត្តឱ្យបានច្បាស់លាស់តាមដំណាក់កាលនីមួយៗ ពង្រឹងការសម្របសម្រួល ផ្សព្វផ្សាយសម្ភារអប់រំសុខភាព (វីដេអូ និងសារសម្លេង) និងធានាការផ្តល់សេវាចាក់វ៉ាក់សាំងប្រកបដោយគុណភាព សុវត្ថិភាព និងសមធម៌ ព្រមទាំងតាមដានវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តឱ្យបានជាប្រចាំ។ ខ-អាជ្ញាធររាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡា និងគណៈគ្រប់គ្រងសាលាបឋមសិក្សា និងអនុវិទ្យាល័យទាំងសាធារណៈ និងឯកជន សូមបន្តចូលរួមសហការគាំទ្រយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយ កំណត់អត្តសញ្ញាណ និងកៀរគរកុមារី ដែលមានអាយុគោលដៅទាំងអស់ ជាពិសេសកុមារីដែលមិនបានចូលរៀន ឬគ្មានឱកាសទទួលសេវាតាមសាលារៀន ឱ្យមកទទួលវ៉ាក់សាំងនៅមណ្ឌលសុខភាព ឬទីតាំងផ្តល់ថ្នាំបង្ការតាមសហគមន៍។ គ-មាតាបិតា និងអាណាព្យាបាល សូមចូលរួមសហការ និងនាំកូនស្រីដែលមានអាយុស្របតាមលក្ខខណ្ឌកំណត់ មកទទួលវ៉ាក់សាំង HPV នៅតាមសាលារៀន ឬមណ្ឌលសុខភាព តាមការណែនាំរបស់មន្ត្រីសុខាភិបាល ដោយកុំឱ្យកុមារីណាម្នាក់ខកខានឱកាសទទួលបានការការពារដ៏មានតម្លៃពេញមួយជីវិតនេះ។ ឃ-ដៃគូអភិវឌ្ឍន៍ និងអង្គការពាក់ព័ន្ធទាំងអស់ សូមបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងការកសាងសមត្ថភាព ដើម្បីធានានិរន្តរភាពនៃការផ្តល់វ៉ាក់សាំង HPV និងការពង្រឹងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ។ លោកជំទាវសាស្ត្រាចារ្យ បានកត់សម្គាល់ និងមានប្រសាសន៍បញ្ជាក់បន្ថែមថា ទន្ទឹមគ្នានឹងយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន យើងមិនត្រូវភ្លេចការផ្តល់ថ្នាំបង្ការជាប្រចាំទេ ដោយត្រូវបន្តពង្រឹង និងបង្កើនអត្រាគ្របដណ្តប់ នៃការចាក់វ៉ាក់សាំងជាប្រចាំតាមរយៈសកម្មភាពគន្លឹះទាំង៧ចំណុច ដែលបានមានប្រសាសន៍ក្នុងពិធី។ គួរបញ្ជាក់ជូនផងដែរថា ពិធីបើកយុទ្ធនាការនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលរាជធានីភ្នំពេញ អង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិទាំង៨ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ នៃរាជធានីភ្នំពេញ មណ្ឌលសុខភាព អាណាព្យាបាល និងកុមារី តំណាងអង្គការដៃគូសុខាភិបាល រួមមានអង្គការ WHO, UNICEF, និង CHAI សរុបអ្នកចូលរួម ២០៣៥រូប (ដោយផ្ទាល់ ១៦០រូប និងតាមប្រព័ន្ធនិមិត្ត ១៨៧៥ រូប)។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)