卫生部赴磅清扬菩萨筛查糖尿病高血压 40岁起

文件类型公共卫生项目
发布机构卫生部
适用范围磅清扬省、菩萨省40岁以上居民
发布时间2026/11/07 14:48

政策详情

卫生部技术总局工作组于11月2日至5日赴磅清扬省和菩萨省,督导推进糖尿病与高血压筛查管理项目,覆盖40岁及以上人群。此行的目的是跟踪项目进度、提升执行质量,并推动两省基层医疗机构落实慢病早筛与随访管理。

联系方式

Telegram@MOH***
📋 完整原文 ▸
ការចុះធ្វើយុទ្ធនាការនៃកម្មវិធីពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម។ — ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់៖ ចាប់ពីថ្ងៃចន្ទ ទី២ ដល់ថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានដឹកនាំក្រុមការងារចុះពិនិត្យ និងជំរុញការអនុវត្តកម្មវិធីពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម សម្រាប់ប្រជាជនដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ នៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ សកម្មភាពនេះមានគោលបំណងតាមដានវឌ្ឍនភាព ពង្រឹងគុណភាពការអនុវត្តកម្មវិធីនៅថ្នាក់មូលដ្ឋាន កំណត់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដើម្បីជំរុញការផ្តល់សេវាពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺទាំងពីរប្រភេទ ឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងឱកាសនោះ ក្រុមការងារបានចុះពិនិត្យជាក់ស្តែងលើដំណើរការផ្តល់សេវា ការប្រឹក្សាសុខភាព និងការកត់ត្រាទិន្នន័យក្នុងប្រព័ន្ធ EMR ដោយយកចិត្តទុកដាក់លើភាពត្រឹមត្រូវ និងគុណភាពទិន្នន័យ។ ការអនុវត្តកម្មវិធីនេះ ធ្វើឡើងនៅស្រុកប្រតិបត្តិចំនួន ២ រួមមាន៖ ស្រុកប្រតិបត្តិកំពង់ឆ្នាំង ចំនួន ៤ទីតាំង និងស្រុកប្រតិបត្តិសំពៅមាសចំនួន ៤ទីតាំង។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់មន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ មណ្ឌលសុខភាព អ្នកស្ម័គ្រចិត្តសុខភាពភូមិ និងដៃគូអភិវឌ្ឍន៍ ក្នុងការអនុវត្តកម្មវិធីនេះ ព្រមទាំងណែនាំឱ្យមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងការផ្សព្វផ្សាយ ជំរុញប្រជាជនក្នុងក្រុមគោលដៅឱ្យមកទទួលសេវាពិនិត្យស្រាវជ្រាវ និងធានាការតាមដាន និងគ្រប់គ្រងជំងឺឱ្យបានទាន់ពេលវេលា និងជាប្រចាំ។ ការចុះធ្វើយុទ្ធនាការនេះ ក៏មានការចូលរួមពីលោកស្រីសាស្ត្រាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល ឯកឧត្តមប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង លោកស្រីវេជ្ជបណ្ឌិត លី ណារ៉េត តំណាងធនាគារពិភពលោក ក្រុមការងារនៃនាយកដ្ឋានការពារសុខភាព មន្ត្រីសុខាភិបាលពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)