ក្រុមការងារសម្របសម្រួលដោះស្រាយ វិវាទដីធ្លីប្រចាំខេត្តកំពង់ធំ ដឹកនាំដោយ ឯកឧត្តម ខៀវ បូរិន អនុរដ្ឋលេខាធិការ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដោយមានការចូលរួមពី ឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ, មន្ទីរ ដនសស, រដ្ឋបាលស្រុក, ការិយាល័យ ដនសភ និងមន្រ្តីពាក់ព័ន្ធ ដើម្បីប្រជុំពិភាក្សាសិក្សាស្រាវជ្រាវ សំណុំឯកសារវិវាទដីធ្លីចំនួន ១៣ ករណី ទទួលបានលទ្ធផលដូចខាងក្រោម៖
សំណុំឯកសារចំនួន ១១ ករណីត្រូវបានអង្គប្រជុំបានពិនិត្យសម្រេចជំរៈចេញពីបញ្ជីវិវាទ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ធំ មានស្រុកចំនួន ០៧ ស្រុក
1. សំណុំរឿងធីធ្លីចំនួន ០៨ ករណី មិនមានឯកសារដើម្បីសិក្សាស្រាវជ្រាវ
2. សំណុំរឿងធីធ្លីចំនួន ០៣ ករណី រដ្ឋបាលខេត្តកំពង់ធំពិនិត្យដោះស្រាយ
3. សំណុំរឿងដីធ្លីចំនួន ០២ ករណី ក្រុមការងារបានកំពង់សិក្សាស្រាវជ្រាវពិនិត្យសម្របសម្រួលដោះស្រាយបន្ត
ខេត្តកំពង់ធំ | ថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៦
**Join-> **[កណ្ដៀរ](https://t.me/kondear)