金边森速区突袭打击网络诈骗窝点
| 分类 | 治安新闻 |
| 事件时间 | 2026年3月30日晚上9:30 |
| 事件地点 | 金边市森速区 |
| 发布时间 | 2026-03-30 23:09 |
新闻摘要
金边统一指挥部在森速区一处旅馆开展行动,逮捕了50多名涉嫌网络诈骗的外籍人员并查获相关设备。
(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ ៩៖៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បានឆ្មក់ចូលបង្ក្រាបបទល្មើស Online Scam នៅក្នុងផ្ទះសំណាក់មួយកន្លែង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយឃាត់ខ្លូនជនបរទេសជាង៥០នាក់។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាមថាទីតាំងខាងលើ មានលួចបង្កប់ប្រព្រឹត្តបទល្មើស Online Scam កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការភ្លាមស្រាវជ្រាវ ហើយឈានដល់ការឆ្មក់បង្ក្រាបជាក់ស្តែង។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ជនបរទេសជាង៥០នាក់ និងដកហូតសម្ភារជាច្រើនទៀតដែលបម្រើឲ្យការប្រព្រឹត្តនៃបទល្មើសមួយនេះ។ នៅពេលនេះសម្រាប់ជនល្មើស និងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ និងរក្សាទុក ដើម្បីចាត់ការបន្តទៀត៕
#柬埔寨新闻 突袭打击森速区网络诈骗窝点,拘留50多名外籍人员
(金边)消息:2026年3月30日晚上约9时30分,金边市行政统一指挥力量在森速区展开突击行动,在一处位于欧贝卡翁分区(Ou Bek K’am)的住宅内打击网络诈骗(Online Scam)犯罪。
此次行动是在金边市市长昆盛以及警察总监Chhuon Narin的直接指挥下进行,并在检察机关代表协调下展开,起因是接到有关该地点暗中从事违法犯罪活动的情报。
行动结果显示,执法人员共拘留了50多名外籍人员,并查获大量与违法活动相关的物品。目前,嫌疑人及相关证物已被控制,案件正在依法进一步处理。