参议院审议反网络诈骗法草案

分类法律政策
事件时间2026年3月30日
地点柬埔寨参议院
来源CN123
发布时间2026/04/01 17:58

详情描述

柬埔寨司法部长表示,新法案允许政府没收被用于网络诈骗的房产,除非房东能证明其不知情。
📋 完整原文 ▸
សេចក្ដីព្រាង​ច្បាប់​ប្រឆាំង​​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​កំពុង​ពិនិត្យ​នៅ​ព្រឹទ្ធសភា​ បាន​អនុញ្ញាត​ឱ្យ​រដ្ឋ​អាច​រឹប​អូស​យក​អាគារ​ដែល​មាន​ប្រតិបត្តិការ​បោក​ប្រាស​អនឡាញ​យក​មក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ​បាន​ ប្រសិន​ជា​ម្ចាស់​ទីតាំង​ពុំ​មាន​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​របស់​ខ្លួន​លើ​ការ​ជួល​អាគារ​។ ​ក្នុង​សេចក្ដី​ថ្លែង​ហេតុ​ដែល​អាន​ដោយ​រដ្ឋមន្ត្រី​យុត្តិធម៌​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​កាល​ពី​ថ្ងៃ​ទី៣០ ខែ​មីនា លោក​ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បាន​លើក​ឡើង​ថា​៖ «ទី​កន្លែង​ដែល​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​សម្រាប់​រៀប​ចំ​ជា​មជ្ឈមណ្ឌល​ ឬ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ក៏​ជា​កម្មវត្ថុ​ក្នុង​ការ​រឹប​អូស​ផងដែរ​ លើក​លែង​តែ​ក្នុង​ករណី​ម្ចាស់​ទីតាំង​មាន​ភស្ភុតាង​បញ្ជាក់​ថា​ ខ្លួន​ពុំ​បាន​សម​គំនិត​ ឬ​ពុំ​បាន​ដឹង​ថា​ទីតាំង​នោះ​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​សម្រាប់​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទេ»។លោក​ កើត រិទ្ធ បាន​បញ្ជាក់​ថា​ វិធាន​ការ​ទាំង​នេះ​ក៏​រួម​ចំណែក​ដល់​ការ​បង្ការ​ទប់​ស្កាត់​ដែរ​ ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​ជួល​ទី​តាំង​ទាំង​ឡាយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ជួល​ជាង​មុន​ព្រោះ​ទីតាំង​របស់​ពួកគេ​អាច​នឹង​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​រឹប​អូស​។ គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​បច្ចេកវិទ្យា​ ត្រូវ​បាន​សមាជិក​សភា​កម្ពុជា​អនុម័ត​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៦​ ក្នុង​សំឡេង​១១២​សំឡេង បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ការ​ពិភាក្សា​នៅ​ព្រឹទ្ធសភា​​​​។ ច្បាប់​នេះ​មាន​៥​ជំពូក​ និង​២៤​មាត្រា​ បាន​បង្កើត​នូវ​បទល្មើស​ព្រហ្មទណ្ឌ​ពិសេស​ចំនួន​៥ ដើម្បី​ពង្រឹង​នូវ​ប្រសិទ្ធភាព​ប្រឆាំង​ការ​ឆបោក និង​បង្ហាញ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ផងដែរ​៕ 目前正在参议院审议的打击网络犯罪法案将允许国家没收用于网络诈骗活动的建筑物,并将其收归国有,前提是房屋所有者无法提供充分证据证明其在租赁房屋时清白。 在3月30日由司法部长在议会会议上宣读的一份声明中,副首相克特·里特表示:“用于组织或实施网络犯罪的场所也将被没收,除非房屋所有者能够提供证据证明其未参与共谋或对房屋被用于实施网络犯罪毫不知情。”克特·里特强调,这些措施也有助于预防网络犯罪。这将促使所有租户在租赁房屋时更加谨慎,因为他们的房屋可能面临被没收的风险。 值得注意的是,打击网络诈骗的法律草案已于2026年3月30日上午在柬埔寨议会以112票赞成获得通过,目前正在参议院进行审议。该法律由 5 章 24 条组成,设立了 5 项特别刑事犯罪,以加强反欺诈的有效性,并表明政府打击洗钱的决心。 ព័ត៌មានរហ័សថ្មីៗ HOTNEWS ទទួលព័ត៌មានពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន https://t.me/cambodianews12 https://t.me/Cambodainew123 https://www.facebook.com/share/19G4XsyY5o/ ទំនាក់ទំនងផ្សេងៗ 0717095001 @NGINSOKHUN