劳工部马德望推行移动技能培训 重点扶持残疾人及返乡劳工










分类政策
事件时间2026-05-19
地点马德望
来源柬埔寨劳工部
发布时间2026/05/19 18:39
详情描述
2026年5月19日,柬埔寨劳工部部长恒索与联合国驻柬埔寨协调员弗拉丹卡·安德烈耶娃(Vladanka Andreeva)一行前往马德望省,考察当地职业技术学院及相关手工艺项目,重点调研政府推行的“150万名青年职业技术培训计划”(TVET)。
此次考察旨在评估职业技能培训与社会保障体系的衔接情况,特别是针对残疾人、返乡劳工及家庭经济困难青年群体的帮扶成效。恒索部长表示,政府将进一步扩大培训覆盖面,计划通过与基层村、乡、分区政府合作,将培训信息精准传达至偏远地区。
为解决部分学员交通不便的问题,劳工部将派遣移动教学车深入基层社区,直接在当地开展职业技能培训。培训课程涵盖果蔬加工、美发、机械维修等实用技能。完成培训的学员将获得技术能力证书,并由劳工部协助对接工厂及企业就业,同时享有国家社会保障基金(NSSF)的相关福利。
联合国代表团在考察中强调,将持续关注残疾人群体的培训需求,通过调整培训课程内容及配套设施,确保残疾人能够平等获取职业技能,从而提升就业率及家庭收入水平。相关建议将纳入“柬埔寨青年体面就业计划”第三阶段(DEY III)的后续讨论中。
目前,马德望省已有部分残疾学员通过该培训计划掌握技能并实现自主创业,例如通过维修服务获得稳定收入。劳工部呼吁尚未掌握专业技能或收入不稳定的民众积极报名参加培训。
📋 简要摘要 ▸
劳工部部长恒索与联合国代表团访问马德望,考察TVET 150万技能培训计划。政府将派遣移动教学车深入基层,为残疾人及返乡劳工提供果蔬加工、维修等职业技能培训,旨在提升就业率及收入水平。
📋 完整原文 ▸
កម្ពុជា-UN រួមគ្នាសម្រេចបាននូវលទ្ធផលក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងផ្តល់ឱកាសការងារដល់ជនមានពិការភាព និងអតីតពលករមកពីថៃ ក្នុងខេត្តបាត់ដំបង
(បាត់ដំបង)៖ បន្ទាប់ពីធ្វើទស្សនកិច្ចកម្មវិធីទទួលស្គាល់ជំនាញពីមុន (RPL) និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន (BEEP) ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជានិងជាសហប្រធាននៃគណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) បានដឹកនាំគណៈប្រតិភូបន្តធ្វើដំណើរទស្សនកិច្ចសិក្សានៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង និងសិប្បកម្ម តាកាឌា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីឈ្វេងយល់ពីការភ្ជាប់រវាងកិច្ចគាំពារសង្គម តាមរយៈមូលនិធិជាតិជំនួយសង្គម កម្មវិធីពិការភាព រដ្ឋបាលថ្នាក់ក្រោមជាតិ និងកម្មវិធី TVET ១,៥ លាននាក់។
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាទីមោទនៈនៃការអនុវត្តកម្មវិធី ជាពិសេសជួយឱ្យពួកគាត់ទទួលបានការងារសមរម្យ និងប្រាក់ចំណូលច្រើនជាងមុន បន្ថែមទៅលើការទទួលបានចំណេះដឹង និងវិញ្ញាបនបត្របច្ចេកទេសបញ្ជាក់សមត្ថភាព។ លទ្ធផលទាំងនេះគឺជាផលជះវិជ្ជមានមួយពីកម្មវិធី TVET ១,៥ លាននាក់របស់រាជរដ្ឋាភិបាលបានផ្ដល់ជូនប្រជាពលរដ្ឋ និងយុវជនដែលត្រូវការរៀនជំនាញវិជ្ជាជីវៈ។ ខណៈដែលកម្ពុជាកំពុងបន្តដំណើរឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងរឹងមាំ ការវិនិយោគលើធនធានមនុស្សគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតនៃអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយឯកឧត្តមបានគូសបញ្ជាក់ថាសម័យនេះ ការងារ និងជំនាញរត់រកមនុស្ស។
ទន្ទឹមនេះ ឯកឧត្តមក៏បានយកចិត្តទុកដាក់ជម្រុញឱ្យពលរដ្ឋនៅក្នុងតំបន់ដាច់ស្រយាលបានទទួលព័ត៌មាន ហើយចុះឈ្មោះចូលរៀនបានច្រើនជាងមុន ដោយក្រសួងនឹងពិចារណាបង្កើនកិច្ចសហការជាមួយភូមិ ឃុំ/សង្កាត់។ បន្ថែមពីនេះ ដើម្បីសម្រួលដល់កង្វះមធ្យោបាយធ្វើដំណើរទៅសាលារៀន ក្រសួងក៏នឹងរៀបចំបញ្ជូនរថយន្តចល័ត និងគ្រូបង្រៀនទៅធ្វើការបណ្តុះបណ្តាលដល់សហគមន៍មូលដ្ឋាន ជាពិសេសលើជំនាញងាយៗដូចជា កែច្នៃផ្លែឈើ អ៊ុតសក់ ឬជួសជុលគ្រឿងម៉ាស៊ីនជាដើម។ ឯកឧត្តមអំពាវនាវឱ្យប្រជាពលរដ្ឋដែលមិនទាន់មានជំនាញ ការងារ និងប្រាក់ចំណូលមិនទៀងទាត់ឱ្យចូលរួមក្នុងកម្មវិធីនេះ ដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ហើយទទួលបានការងារនៅតាមរោងចក្រ សហគ្រាសជាមួយនឹប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ពី ប.ស.ស ថែមទៀត។
ចំណែកឯលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានសម្តែងនូវក្តីរីករាយដែលចំនួនប្រជាពលរដ្ឋ យុវជន និងអតីតពលករទទួលបានអត្ថប្រយោជន៍ពីកម្មវិធី ក៏ដូចជាការលើកកម្ពស់ជីវភាពតាមរយៈកម្មវិធី TVET ដែលជាមោទនភាពសម្រាប់ខ្លួនឯង និងគ្រួសារ។ លោកស្រីមានប្រសាសន៍ថា ការធ្វើបទបង្ហាញ និងសំណូមពរ គឺការជំរុញឱ្យមានបរិយាបន្នកាន់តែប្រសើរសម្រាប់ជនមានពិការភាព ការកែសម្រួលកម្មវិធីបណ្តុះបណ្តាល ក៏ដូចជាសម្ភារចាំបាច់នានា ដើម្បីឱ្យជនមានពិការភាពអាចទទួលបានឱកាសបណ្តុះបណ្តាល ហើយបន្ទាប់មកអាចទទួលបានការងារធ្វើផងដែរ។ ទាំងនេះគឺជាចំណុចដែលនឹងយកទៅពិភាក្សាក្នុងគណៈប្រឹក្សាភិបាលនៃកម្មវិធី ហើយព្យាយាមស្វែងរកដំណោះស្រាយតាមភាពជាក់ស្តែង។
ក្រុមសិក្ខាកាមដែលជាជនមានពិការភាពជាច្រើនរូបបានបង្ហាញពីបទពិសោធរបស់ខ្លួន និងការទទួលបានអត្ថប្រយោជន៍នៃការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថាន។ ជាក់ស្តែង លោក ថន រិទ្ធី ដែលធ្លាក់ខ្លួនពិការដោយសារគ្រោះថ្នាក់ចរាចរណ៍បានបើកតូបមួយនាពេលថ្មីៗនេះ ដើម្បីផ្តល់សេវាជួសជុលគ្រឿងអគ្គិសនី ក្រោយពីទទួលបានការបណ្តុះបណ្តាល។ បញ្ហាប្រឈមមួយចំនួននៅក្នុងការអនុវត្តកម្មវិធី ដូចជា ខ្វះអគារសិក្សា កន្លែងស្នាក់នៅ សម្ភារបង្រៀននិងរៀន និងការបោះបង់ការសិក្សាដោយសារតែកត្តាជីវភាព ក៏ត្រូវបានលើកយកមកពិភាក្សានាពេលនេះផងដែរ។
តំណាងពីវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងបានបញ្ជាក់ពីកិច្ចខិតខំអនុវត្តកម្មវិធីនេះយ៉ាងសកម្មទៅកាន់សហគមន៍តាមមូលដ្ឋាន តាមរយៈការចុះផ្សព្វផ្សាយដោយផ្ទាល់នៅថ្នាក់ឃុំ/សង្កាត់ និងកៀរគរយុវជន ជាពិសេសពីគ្រួសាររងហានិភ័យ ជនមានពិការភាព និងអតីតពលករពីប្រទេសថៃឱ្យចូលរួមកម្មវិធី TVET ១,៥ លាននាក់។
សូមបញ្ជាក់ថា គណៈប្រឹក្សាភិបាលដែលរួមមាន តំណាងអង្គការ UNESCO, UNICEF, UNIDO, ILO, ទីភ្នាក់ងារ SDC និងដៃគូអភិវឌ្ឍន៍ក៏បានធ្វើទស្សនកិច្ចនៅសិប្បកម្ម តាកាឌា ដើម្បីធ្វើការឈ្វេងយល់ពីការប្រឈម ឱកាសការអភិវឌ្ឍជំនាញនិងបង្កើតការងារសម្រាប់យុវជនផងដែរ៕
#MLVT #HENGSour #TVET