柬埔寨仁川投资论坛在韩举办 孙占托推介新投资法










分类经济
事件时间2026-06-16
地点韩国仁川
来源柬埔寨勋爵协会
发布时间2026/06/17 10:09
详情描述
2026年6月16日下午,柬埔寨仁川投资论坛在韩国仁川举行。此次论坛由柬埔寨发展理事会(CDC)与仁川工商会(ICCI)联合举办,柬埔寨副总理兼柬埔寨发展理事会第一副主席孙占托主持会议。柬埔寨勋爵协会代表团在勋爵坤提达的带领下出席,多位韩国大型企业代表及投资者参加了活动。
孙占托在论坛上发表主旨演讲,重申柬埔寨政府致力于为韩国投资者提供支持与便利。他重点推介了柬埔寨新投资法,强调该法律为投资者提供了包括税收优惠在内的一系列激励措施,并指出柬埔寨具备宏观经济稳定性及完善的投资保护机制。
论坛期间,韩国驻柬埔寨商会(KOCHAM)会长金成洙与韩国驻柬埔寨协会会长郑明奎分享了在柬投资的经验与建议。随后,孙占托通过问答环节,针对与会韩国企业代表提出的问题进行了现场解答。
此次论坛旨在向韩国商界展示柬埔寨的投资潜力、商业机遇及改革后的营商环境,以吸引更多韩资企业落地。活动在双方的合作下结束,旨在推动柬埔寨与韩国的双边经贸关系进一步发展。
📋 简要摘要 ▸
柬埔寨勋爵协会代表团赴韩国参加仁川-柬埔寨投资论坛,由孙占托主持。论坛旨在向韩国投资者展示柬埔寨投资潜力及新投资法下的税收优惠,旨在吸引更多韩资企业落地,推动双边经贸关系升级。
📋 完整原文 ▸
«គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមវេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»
អ៊ីនឆ័ន៖ នាសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា គួន ធីតា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងវេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងត្រូវបានរៀបចំឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ក.អ.ក. រួមជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆ័ន (ICCI) ដោយមានការអញ្ជើញចូលរួមពីវិនិយោគិន និងតំណាងក្រុមហ៊ុនធំៗឈានមុខរបស់កូរ៉េខាងត្បូងយ៉ាងច្រើនកុះករ។
វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រដើម្បីបង្ហាញ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវសក្តានុពលវិនិយោគដ៏សម្បូរបែប កាលានុវត្តធុរកិច្ច និងបរិយាកាសកែទម្រង់ប្រកបដោយភាពអនុគ្រោះខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ច និងវិនិយោគិនកូរ៉េខាងត្បូង សំដៅជំរុញការសម្រេចចិត្តពង្រីកការវិនិយោគមកកាន់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឡើងថ្លែងសុន្ទរកថាគន្លឹះដោយបានយកឱកាសនេះបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វាគមន៍ និងផ្តល់នូវកិច្ចសម្របសម្រួលគ្រប់បែបយ៉ាងប្រកបដោយភាពកក់ក្តៅជូនដល់វិនិយោគិនកូរ៉េ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ក្រោមឆ័ត្រនៃ «ច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា» វិនិយោគិននឹងទទួលបាននូវកញ្ចប់លើកទឹកចិត្តជាច្រើន អត្ថប្រយោជន៍ផ្នែកសារពើពន្ធដ៏ទាក់ទាញ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងយន្តការគាំពារវិនិយោគប្រកបដោយទំនុកចិត្តខ្ពស់បំផុត។
នៅក្នុងកម្មវិធីនេះ មានការចូលរួមចែករំលែកបទពិសោធន៍ជោគជ័យ និងការផ្តល់ការណែនាំសម្រាប់ការវិនិយោគនៅកម្ពុជាពីសំណាក់ លោក Kim Sung Soo ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) និង លោក Chung Myung Gyu ប្រធានសមាគមកូរ៉េប្រចាំកម្ពុជា និងបិទបញ្ចប់ដោយវេទិកាសំណួរ-ចម្លើយ ដោយមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាវាគ្មិនកិត្តិយសឆ្លើយតបស្រាយបំភ្លឺ នូវរាល់ចម្ងល់ និងការចោទសួរពីសំណាក់វិនិយោគិន ធុរជន និងអ្នកចូលរួមជាតំណាងក្រុមហ៊ុនសហគ្រាសធំៗរបស់កូរ៉េផងដែរ។
«វេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦» បានបញ្ចប់ទៅជាមួយលទ្ធផលជាផ្លែផ្កា និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសំណាក់មជ្ឈដ្ឋានធុរកិច្ចកូរ៉េ ដែលនេះជាសក្ខីភាពសហប្រតិបត្តិការដ៏រឹងមាំរវាង ក.អ.ក. និង ICCI ក្នុងការរុញច្រានទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតកំពូលថ្មីមួយទៀត ព្រមទាំងបើកផ្លូវយ៉ាងទូលំទូលាយសម្រាប់រលកនៃការវិនិយោគថ្មីៗពីសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខនេះ។