洪玛奈出席皇家法律经济大学毕业典礼 强调AI赋能教育










分类教育
事件时间2026-08-06
地点钻石岛
来源柬埔寨司法部
发布时间2026/08/06 12:59
详情描述
2026年8月6日,柬埔寨首相洪玛奈出席了在金边钻石岛会展中心举行的皇家法律经济大学毕业典礼,并主持了该校新教学楼的启用仪式。司法部国务秘书艾占马卡拉代表副首相兼司法大臣高乐出席了本次活动。
洪玛奈在讲话中指出,柬埔寨政府正通过机构改革、治理优化、提升任人唯贤机制及调整激励体系,全面改善公共和私营部门的工作条件。在数字技术发展的框架下,政府正致力于构建高效、安全、整合且具备创新能力的数字技术生态系统。
为应对工业4.0带来的挑战,政府已出台《柬埔寨数字经济和社会政策框架(2021-2035年)》及《柬埔寨数字政府政策(2022-2035年)》,旨在建设智慧政府,推动数字经济与社会发展。
洪玛奈强调,政府将重点推进人工智能(AI)技术在教育领域的应用,通过数字化改革提升柬埔寨教育的质量、效率、公平性与创新水平。
📋 简要摘要 ▸
洪玛奈出席皇家法律经济大学毕业典礼及新教学楼启用仪式,提出通过数字化改革及AI技术提升柬埔寨教育质量,以应对工业4.0挑战。
📋 完整原文 ▸
ឯកឧត្តម ឯម ច័ន្ទមករា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតបញ្ចប់ការសិក្សា និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
=====================
(ភ្នំពេញ)៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតបញ្ចប់ការសិក្សា និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សានៃ សាកល វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យដឹងអំពីការកំពុងកែលម្អរបស់រាជរដ្ឋាភិបាលទៅលើ លក្ខខណ្ឌការងារ, ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន តាមរយៈការកែទម្រង់ស្ថាប័ន និង អភិបាល កិច្ច, ការលើកកម្ពស់គុណាធិបតេយ្យ និងការកែសម្រួលប្រព័ន្ធលើកទឹកចិត្ត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «រាជរដ្ឋាភិបាលក៏កំពុងកែលម្អលក្ខខណ្ឌការងារ, ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន តាមរយៈការកែទម្រង់ស្ថាប័ន និង អភិបាល កិច្ច, ការលើកកម្ពស់គុណាធិបតេយ្យ និងការកែសម្រួលប្រព័ន្ធលើកទឹកចិត្តផ្សេងៗ ក្នុងក្របខណ្ឌអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល»។
សម្តេចមហាបវរធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាព សុវត្ថិភាព សមាហរណកម្ម សហថាមពល និងនាវានុវត្តន៍ តាមរយៈការដាក់ចេញនូវក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ ដើម្បីកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា គោលនយោបាយរាជរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ដើម្បីកសាងរដ្ឋាភិបាលឆ្លាតវៃ ព្រមទាំងគោលនយោបាយ និងយុទ្ធសាស្រ្ដចាំបាច់ដទៃទៀត សំដៅឆ្លើយតបនឹងដំណើការ បដិវត្តន៍ឧស្សាហកម្ម៤.០។ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ឲ្យមានគុណភាព ប្រសិទ្ធិភាព សមធម៌ និងនវានុវត្តន៍៕